ព័ត៌មានជាតិ

ឃាត់ខ្លួនចុងភៅក្នុងហាងអលស្តារម្នាក់រួមនិងបក្ខពួក ពាក់ព័ន្ធករណីគ្រឿងញៀន

ភ្នំពេញ: កម្លាំងនគរបាលខណ្ឌទួលគោល ដាក់គោលដៅអនុវត្តន៍រឹតបន្តឹងច្បាប់ចរាចរណ៍ជើងគោក ឃាត់ខ្លួនជនសង្ស័យ២នាក់ ដែលលាក់សារធាតុញៀនដោយខុសច្បាប់ កាលវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវ៥៩៨ ជិតស្ពាន៧មករា ក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទី១មានឈ្មោះ វីន សីហា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរធ្វើចុងភៅក្នុងហាងអលស្តារ ស្នាក់នៅក្នុងហាង មានស្រុកកំណើតភូមិដូនបា ឃុំដូនបា ស្រុកកោះក្រឡរ ខេត្តបាត់ដំបង និងទី២ឈ្មោះ វិញ ណាសំណាង ភេទប្រុស អាយុ១៦ឆ្នាំ មុ​ខរបរនិងស្នាក់នៅជាមួយគ្នាមានស្រុកកំណើតភូមិត្រពាំង ខេត្តកំពត។

វត្ថុតាងដកហូតក្រោមពណ៌សថ្លា (ម៉ាកកកចំនួន១កញ្ចប់តូច)។
មុននឹងឈានដល់ការឃាត់ខ្លួនកម្លាំងអន្តរាគមន៍ និងកម្លាំងចរាចរណ៍នៃអធិការដ្ឋានខណ្ឌទួលគោក បានដាក់គោលដៅអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកស្រាប់តែឃើញជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកអ៊ែហ្វែត ពណ៌ខ្មៅលាយលឿន ពាក់ស្លាកលេខ ភ្នំពេញ 1CM-9942 កំពុងជិះពីត្បូងទៅជើងចូលគោលដៅដោយមានការសង្ស័យកម្លាំងសមត្ថកិច្ចក៏បានឃាត់ត្រួតពិនិត្យស្រាប់តែរកឃើញក្រាម ពណ៌សថ្លា (ម៉ាកទឹកកក) ១កញ្ចប់ដែលជនសង្ស័យលាក់ទុកប្រើប្រាស់ហើយក៏ឃាត់ខ្លួនតែម្ដង។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់រួមទាំងវត្ថុតាំងត្រូវនាំខ្លួនមកអធិការដ្ឋានខណ្ឌទួលគោកធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញចាត់តាមនិតិវិធីនៃច្បាប់៕

មតិយោបល់