ព័ត៌មានជាតិ

ផ្អើលខ្លាំង! បុរសវ័យចំណាស់ម្នាក់ ចុះងូតទឹករង្វង់មូលនាងមច្ឆា(រង្វង់មូលផ្សារដើមថ្កូវ) លង់ស្លាប់..

ភ្នំពេញ: បុរសវ័យចំណាស់ម្នាក់ ទំនងជាស្រវឹងស្រា ចុះងូតទឹករង្វង់មូលនាងមច្ឆា ផ្សារដើមថ្កូវ បណ្ដាលឲ្យលង់ស្លាប់បាត់បង់ជីវិតបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរកាលពីវេលាម៉ោង២និង១៥នាទីយប់ ឈានចូលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចរង្វង់មូលនាងមច្ឆា (រង្វង់មូលផ្សាដើមថ្កូវ) ក្នុងសង្កាត់ផ្សាដើមថ្កូវ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

សូមបញ្ជាក់ថា ជនរងគ្រោះនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញបុរសខាងលើអង្គុយនៅកន្លែងកើតហេតុ ក្នុងសភាពទំនងជាស្រវឹងស្រា។ លុះក្រោយមកស្រាប់តែលង់ទឹកស្លាប់តែម្ដង។ ប្រភពខ្លះទៀតបានឲ្យដឹងថា ទំនងជាគាត់ស្រវឹងស្រាហើយចុះងូតទឹកទើបបណ្ដាលឲ្យលង់ទឹកស្លាប់បែបនេះ។

ក្រោយពីកើតហេតុសមត្ថកិច្ចបានហៅរថយន្ដសាមុយដឹកសពជនរងគ្រោះទៅតម្កល់នៅវត្តសន្សំកុសល ដើម្បីរង់ចាំសាច់ញាតិមកទទួលសពយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់