ព័ត៌មានជាតិ

គ្រោះថ្នាក់ចរាចរណ៍​រថយន្ត៤គ្រឿងនិងម៉ូតូមួយគ្រឿងបុកប៉ះបន្តគ្នា រងរបួសមនុស្ស២នាក់ នៅខេត្តព្រះសីហនុ!

ព្រះសីហនុ: នៅវេលាម៉ោង៨ព្រឹក ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍​រថយន្ត៤គ្រឿងនិងម៉ូតូមួយគ្រឿងបុកប៉ះបន្តគ្នា នៅតាមផ្លូវ ចុះទៅវត្តអូរត្រេះ(ផ្លូវបំបែកពីផ្លូវជាតិលេខ៤)ខេត្តព្រះសីហនុ។

​​រថយន្តបង្កបែនដឹកដី ពាក់ស្លាក​លេខ ព្រះសីហនុ3A-1215 ទំនងជាមានបញ្ហាបច្ចេកទេសគ្រប់គ្រងមិនបាន ក៏ជ្រុលទៅបុកប៉ះបន្តជាមួយរថយន្តទេសចរណ៍តូចៗ៣គ្រឿង និងម៉ូតូមួយគ្រឿងទៀត ដែលកំពុងធ្វើចរាចរណ៍តាមផ្លូវក្បែរគ្នា​។

ករណីនេះ បណ្តាលឲ្យមានមនុស្ស២នាក់រងរបួសក្នុងនោះមានស្ត្រីម្នាក់ឈ្មោះ ហួន ណាវន័ ទីលំនៅភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ដែលបើកបរម៉ូតូ និងបុរសម្នាក់ទៀតជាជនជាតិចិន(មិនទាន់ស្គាល់ឈ្មោះ) ជិះក្នុងរថយន្តមួយគ្រឿង ហើយករណីនេះនគរបាលបានបន្តនិតិវិធីដោះស្រាយតាមផ្លូវច្បាប់​៕

មតិយោបល់