ព័ត៌មានជាតិ

ព្រលឹងចុងសក់! កញ្ចក់បង្អួចមួយផ្ទាំងធំ ធ្លាក់ពីលើជាន់ទី១១​សណ្ឋា​គា​រ​​ ឡឺ ម៉ុង​ នៅខណ្ឌចំការមន

ភ្នំពេញ: កាលពីព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ មានករណី​ធ្លាក់កញ្ចក់បង្អួចដែលមានកម្រាស់ក្រាស់ មួយផ្ទាំងធំ​ពីលើអាគារជាន់ទី១១​ចំរថយន្តមួយគ្រឿងបណ្តាលឲ្យរងការខូចខាត តែសំណាងល្អមិនមានមនុស្ស​រងរបួស នៅតាមបណ្តោយផ្លូវ១៤៣ កែងផ្លូវ៣០៤ សង្កាត់បឹងកេងកង២ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅកន្លែងកើតហេតុ ត្រួតពិនិត្យ​ដោយមិនមាននរណារងរបួស សមត្ថកិច្ចបានណែនាំឲ្យអ្នកគ្រប់គ្រង់សណ្ឋា​ ឡឺ ម៉ុង នេះបង្កើនឲ្យមានការប្រុងប្រយ័ត្ន ជៀសវាងកើតមានគ្រោះថ្នាក់ជាយថាហេតុ រីឯរថយន្តដែលរងការខូចខាត ត្រូវបានម្ចាស់រថយន្តយកទៅជុសជួលដោយខ្លួនឯង​៕

មតិយោបល់