ព័ត៌មានជាតិ

លោកស្នងការក្រុងភ្នំពេញ៖ សមត្ថកិច្ចចរាចរណ៍ មិនគួរអើតតាមកញ្ចក់រថយន្ត ពេលដែលឃាត់រថយន្តគេនោះទេ!!!

ភ្នំពេញ: ​ នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨នេះ លោក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំប្រចាំខែ​ ដើម្បីត្រួតពិនិត្យការងារ​ និងដោះស្រាយបញ្ហាផ្សេងៗ ឲ្យទាន់ពេលវេលា។

ឆ្លៀតក្នុងឱកាសនោះដែរ លោកស្នងការនគរបាលរាជធានីភ្នំពេញ បានលើកឡើងពីការឃាត់រថយន្តដែលបើកបរមិនគោរពច្បាប់ចរាចរណ៍ និងកំពុងតែកើតឡើងក្នុងសង្គមនិងមជ្ឈដ្ឋានជុំវិញខ្លួន ជាក់ស្តែងភាគច្រើនសមត្ថកិច្ចចរាចរណ៍ ដែលហៅរថយន្តល្មើសច្បាប់ចរាចរណ៍ គឺចូលចិត្តអើតមើលតាមកញ្ចក់ ដើម្បីនិយាយជាមួយអ្នកបើកបរថយន្តនោះ ទាំងនេះហើយគឺជាហេតុដែលធ្វើឲ្យមជ្ឈដ្ឋានជុំវិញ មានការភ័ន្តច្រឡំថាសមត្ថកិច្ចអើតមើលដើម្បីទទួលលុយ ដូច្នេះសមត្ថកិច្ចចរាចរណ៍ទាំងអស់សូមកែប្រែឡើងវិញនៅចំណុចអវិជ្ជមានទាំងនេះ ហើយគប្បីហៅរថយន្តទាំងនោះឲ្យបើកបរអែបមកខាង ចៀសវាងកុំឲ្យមានការកកស្ទះចរាចរណ៍ចំពោះអ្នកបើកបរនៅខាងក្រោយ និងកុំឲ្យមានការភ័ន្តច្រឡំបន្តទៀត៕

មតិយោបល់