ព័ត៌មានជាតិ

នៅក្មេងណាស់! នារីក្រមុំម្នាក់តូចចិត្ត..បញ្ចប់ជីវិតខ្លួនឯង

កំពង់ចាម: សមត្ថកិច្ចបានប្រាប់ Post News ថា កាលពីវេលាម៉ោង១១និង១០នាទីព្រឹក ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ ​មានករណីនារីក្រមុំម្នាក់ បានធ្វើអត្តឃាតចង.កសម្លាប់ខ្លួន ស្ថិតនៅភូមិទី៨ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម។

ជនរងគ្រោះ​មានឈ្មោះ វ៉ាន់ សុធីតា ភេទស្រី អាយុ២៦ឆ្នាំ ស្នាក់នៅភូមិសង្កាត់កើតហេតុ។

មូលហេតុ មានជំងឺប្រចាំកាយ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅធ្វើកោសល្យវិច័យនៅនឹងកន្លែងកើតហេតុ រួចបានឲ្យដឹងថា ជនរងគ្រោះពិតជាធ្វើអត្តឃាតចង.កសម្លាប់ខ្លួនពិតប្រាកដមែន មិនជាប់ពាក់ព័ន្ធនឹងករណីផ្សេងឡើយ រួចប្រគល់សាកសពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់