ព័ត៌មានជាតិ

ប៉ូលិសលក់គ្រឿងញៀន​! សមត្ថកិច្ច២ខេត្តសហការគ្នា ចាប់មន្រ្ដីនគរបាល​ព្រហ្មទណ្ឌកម្រិតធ្ងន់​នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប​ ជួញដូរគ្រឿងញៀន!

សៀមរាប: កាលពីរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ កម្លាំងសមត្ថកិច្ច​ខេត្តកំពង់ធំ សហការជាមួយនគរបាលខេត្តសៀមរាប ក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញាទាំង២ខេត្ត បានតាមចាប់ខ្លួនជនសង្ស័យម្នាក់ ជាមន្រ្ដីនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ពាក់ព័ន្ធការរកស៊ីជួញដូរគ្រឿងញៀន។​​

​​នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យសារភាពថា ខ្លួនបានទិញថ្នាំញៀនពីនគរបាលម្នាក់ ពាក់ស័ក្តិ៣ (មានសេចក្តីប្រកាសតម្លើងស័ក្តិ៤) ធ្វើការនៅផ្នែកព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋានគរបាល ខេត្តសៀមរាប។ ​ជនសង្ស័យបន្តថា​ ថ្នាំញៀនដែលទិញពីមន្រ្តីនគរបាលរូបនោះថា​(នគរបាល) បាននិយាយថា «ទិញរបស់អញ ទៅគ្មាននរណាហ៊ានចាប់នោះទេ អញចែកចាយនៅសៀមរាបនេះ គ្មាននរណាហ៊ានចាប់អញផង»។

ក្រោយការចាប់ខ្លួនជនសង្ស័យ កម្លាំងនគរបាលបានដកហូតថ្នាំញៀនចំនួន២៦កព្ចាប់ និងទូស័ព្ទដៃ២គ្រឿងផងដែរ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានសួរនាំនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ​៕

មតិយោបល់