ព័ត៌មានជាតិ

​រន្ធត់! ជិះម៉ូតូឌុបប្រពន្ធនិងកូន ប្តូរគន្លងផ្លូវជ្រុលទៅបុករថយន្ត ស្លាប់ទាំង៣​នាក់យ៉ាងអាណោចអាធ័ម!

ព្រៃវែង: នៅវេលាម៉ោង៤និង៤០នាទីរសៀល ​ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ លើផ្លូវជាតិលេខ៨ ចន្លោះគីឡូម៉ែត្រ៦៦​-៦៧ ភូមិ​វាល ឃុំកញ្ចំ ​ស្រុកពារាំង ខេត្តព្រៃវែង មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងរថយន្ត បណ្តាលឲ្យស្លាប់មនុស្ស២នាក់។

នៅមុនពេលកើតហេតុ មានម៉ូតូមួយគ្រឿង ម៉ាកសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង​1L-2264 បើកបរដោយឈ្មោះ សុខ សារ៉ាយ ភេទប្រុស អាយុ៣៣ឆ្នាំ និងអ្នករួមដំណើរ២2នាក់​(​ប្រពន្ធនិងកូន​) ​​ឈ្មោះ សុខ ជាតិ ភេទស្រី អាយុ២៨ឆ្នាំ​(​ប្រពន្ធ​) និងឈ្មោះ សុខ ​សារ៉ា​ ភេទស្រី អាយុ១ឆ្នាំ​(​កូន​)នៅភូមិ ត្រកៀត​ ឃុំរកា ស្រុកពារាំង
ធ្វើដំណើរពីកើតមកលិច​(​មិនមានពាក់មួកសុវត្ថិភាព​)​។​ លុះមកដល់កន្លែងកើតហេតុម៉ូតូ​បានប្តូរគន្លងផ្លូវ​ជ្រុលទៅបុកថយន្តមួយគ្រឿង ម៉ាក វ៉េអង ពណ៌​ក្រហម ពាក់ស្លាកលេខ ព្រះស៊ីហនុ​3A-5395 បើកបរដោយម្ចាស់​មិនស្គាល់អត្តសញ្ញាណ ដែលកំពុងធ្វើដំណើរបញ្ច្រាសទិសគ្នា បណ្តាលឲ្យអ្នកបើកបរម៉ូតូ​ប្រពន្ធ​និងកូន​​ស្លាប់​​។ អ្នកបើកបររថយន្តរត់គេចខ្លួនបាត់​។

បច្ចុប្បន្នសកសព បានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី​។ វត្ថុតាង​ម៉ូតូ និងរថយន្តយកមករក្សាទុកនៅអធិការដ្ឋានន/បស្រុក ដើម្បីបំពេញសំណុំរឿងតាមនីតិ
វិធី៕

មតិយោបល់