ព័ត៌មានជាតិ

Update៖ កម្មកររោងចក្រស្បែកជើងចូខេមហ្វូតវែរ ធ្វើកូដកម្មបិទផ្លូវ២០០៤ ទាមទារនូវប្រាក់អត្ថប្រយោជន៍​!

ភ្នំពេញ: កម្មកររោងចក្រផលិតស្បែកជើង ចូខេមហ្វូតវែរ ប្រមាំជិត១០០០នាក់ ប្រមូលផ្តុំគ្នាធ្វើកូដកម្មទាមទារនូវប្រាក់អត្ថប្រយោជន៍ផ្សេង រហូតដល់ផ្តុំគ្នាបិទកំណាត់ផ្លូវ២០០៤ មួយប្រ៉ាវ ដើម្បីទាមទាជម្រុះរកដំណោះស្រាយ កាលពីវេលាម៉ោង២​​និង៣០នាទីរសៀល ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ លើកំណាត់ផ្លូវ២០០៤ ចំណុចភូមិអ័កគីដេ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមសម្តីកម្មករបានឲ្យដឹងថា រោងចក្រដេរស្បែកជើង យីហោ ចូខេមហ្វូតវែរ ដែលមានទីតាំងនៅក្នុង ភូមិអ័កគីដេ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ មានកម្មករបម្រើការងារ សរុបជាង១០០០នាក់ លុះមកដល់ចុងឆ្នាំ២០១៨នេះ ថៅកែក្រុមហ៊ុន តម្រូវផ្លាស់ប្តូរទីតាំងរោងចក្រថ្មី ហើយសន្យាទូទាត់ប្រាក់ អត្ថប្រយោជន៍ផ្សេងៗជូនកម្មករ អនុវត្តន៍ទៅតាមលក្ខខណ្ឌការងារ ដែលក្រសួងដាក់ចុះ ក៏ប៉ុន្តែ ការសន្យា ការគោរពអនុវត្តន៍ច្បាប់ការងារ ថៅកែ មិនបានគោរពទៅតាមកិច្ចសន្យា ទើបនៅព្រឹកថ្ងៃទី១៣ ខែធ្នូ នេះកម្មករទូទាំងរោងចក្រ ប្រមូលផ្តុំគ្នាតវ៉ាជាមួយក្រុមហ៊ុន ក្នុងបរិវេណរោងចក្រ ពេញមួយព្រឹក នៅតែពុំមានដំណោះស្រាយ រហូតដល់វេលាម៉ោង២រសៀលថ្ងៃដដែលនេះ ទើបកម្មករ ជិត១០០០នាក់ប្រមូលផ្តុំគ្នា បិទកំណាត់ផ្លូវ២០០៤ បំណងពន្លឿនក្នុងការដោះស្រាយ តែមិនទាន់បានសម្រេចដដែល ។

តាមប្រភពនៅកន្លែង បានឲ្យដឹងថា ការបិទផ្លូវ២០០៤ពីសំណាក់កម្មកររោងចក្រស្បែកជើងខាងលើ អស់រយ:ពេល៣០នាទី គិតចាប់ពីម៉ោង២ រហូតដល់ម៉ោង២និង៣០នាទី រសៀលថ្ងៃដដែល បង្កឲ្យប៉ះពាល់ កកស្ទះចរាចរណ៍ របរប្រកបការងារ ប្រជាពលរដ្ឋ ត្រូវបានរាំងស្ទះ ហើយត្រូវបាន សមត្ថកិច្ច អាជ្ញាធរ មូលដ្ឋាន ចុះទៅអន្តរាគមន៍ភ្លាមៗ សម្របសម្រួល សុំឲ្យបើផ្លូវ ដំណើរការបានចរាចរណ៍ឡើងវិញ និងសូមឲ្យក្រុមកម្មករ ចូលទៅរោងចក្ររបស់ខ្លួនវិញ ដើម្បីរង់ចាំ ក្រសួងការងារ ជំនាញ សម្របសម្រួលដោះស្រាយ ។

ក្រោយពីកម្មករបិទកំណាត់ផ្លូវ២០០៤ អស់រយ:ពេល៣០នាទីរួចមក កម្មករ ក៏ស្តាប់តាមការសម្រួលពីអាជ្ញាធរ សមត្ថកិច្ច ហើយបាននាំគ្នាចូលទៅរោងចក្រវិញ រីឯផ្លូវ២០០៤ ក៏អាចដំណើរការ ចរាចរណ៍ឡើងវិញផងដែរ ៕

មតិយោបល់