ព័ត៌មានជាតិ

រថយន្តធុនធំដឹកមើមដំឡូងមី បុកពីក្រោយរថយន្តផ្លូវ៥ របួសធ្ងន់ម្នាក់..

កំពង់ធំ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តបុករថយន្ត ក្នុងទិសដៅស្របគ្នា បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង ១ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ លើកំណាត់ផ្លូវជាតិលេខ៦ ភូមិត្រាច ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ។

សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះកើតឡើងរវាងរថយន្តម៉ាក ហ៊ីយ៉ាន់ដាយសណ្តោងសឺម៉ីរ៉ឺម៉ក ក្បាលពណ៌សលាយខៀវ ពាក់ស្លាកលេខ កំពង់ចាម 3A-7001 សឺម៉ីរ៉ឺម៉កលេខ4A-0314(ដឹកមើមដំឡូងមី) បើកបដោយឈ្មោះ ធឹម បញ្ញា ភេទប្រុស អាយុ២៤ឆ្នាំ នៅភូមិជប់ ឃុំជប់ ស្រុកជប់ ខេត្តត្បូងឃ្មុំ (របួសធ្ងន់) ខណ:ដែលបានបុករថយន្តម៉ាកហ៊ីយ៉ាន់ដាយ(៥ផ្លូវ) ពណ៌ស ស្លាកលេខ កំពង់ចាម 3A-1382 (ដឹកមើមដំឡូងមី) បើកបរដោយឈ្មោះ ឆុង សុខុម ភេទប្រុស អាយុ២៨ឆ្នាំ នៅភូមិត្រពាំងថ្ម ឃុំជៀច ស្រុកកំចាយមា ខេត្តព្រៃវែង ចំពីក្រោយដោយសារតែងងុយដេក ហើយបូករួមទាំងការបើកបរក្នុងល្បឿនលឿន។

ក្រោយកើតហេតុសមត្ថកិច្ចបានធ្វើការវាស់វែងយកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្ទោង រង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត៕

មតិយោបល់