ព័ត៌មានជាតិ

កំពុងលង់លក់ស្រួលផង ស្រាប់មានអគ្គិភ័យឆេះឃ្លាំង ផ្អើលរត់ជាន់ជើងគ្នា

កំពង់ធំ: កាលពីវេលាម៉ោង០២ និង៣០នាទីទៀបភ្លឺ ឈានថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ មានករណីអគ្គិភ័យឆេះឃ្លាំង០១ខ្នង តែសំណាងល្អពុំបង្កឲ្យមានអ្នករបួសនោះទេ ដែលហេតុការណ៍នេះ កើតទ្បើងនៅភូមិអូរពកសាមគ្គី ឃុំមានរិទ្ធ ស្រុកសណ្តាន់។

ម្ចាស់ឃ្លាំងឈ្មោះ ញឹល សារិទ្ធភេទប្រុស អាយុ៤៩ឆ្នាំ រស់នៅភូមិឃុំកើតហេតុ។

សម្ភារខូចខាតរួមមាន៖
– ឆេះឃ្លាំងមួយខ្នងទាំងស្រុងទំហំ៦x៩ម៉ែត្រ ធ្វើអំពីឈើ ប្រក់ស័ង្កសី ជញ្ជាំងក្តា
– រថយន្តម៉ាក់សាំយ៉ុង ពណ៌ស ចំនួន០១គ្រឿង
– ម៉ូតូសណ្តោងរម៉កចំនួន០១គ្រឿង
– ម៉ូតូចំនួន០១គ្រឿង
– ម៉ាស៊ីនកិនសណ្តែកដីចំនួន០១គ្រឿង
– ម៉ាស៊ីនបាញ់ថ្នាំចំនួន០១គ្រឿង
– ថ្នាំកសិកម្មចំនួន១០កេះ
– ក្តាឈើទាលចំនួន១០ម៉ែត្រគីប និងសម្ភារប្រើប្រាស់មួយចំនួនទៀត។

សមត្ថកិច្ច បានឲ្យដឹងថា ករណីនេះ ដោយសារម្ចាស់ផ្ទះដុតសំរាម នៅខាងក្រោយឃ្លាំង ទើបបណ្តាលឲ្យរាលឆេះដល់ឃ្លាំងតែម្ដង។

ករណីខាងលើ ត្រូវបានរលត់ទាំងស្រុង និងមិនមានរាលដាលដល់អ្នកជិតខាងឡើយ ដោយរថយន្តពន្លត់អគ្គិភ័យ របស់អធិការដ្ឋាននគរបាលស្រុកសណ្តាន់ ចេញអន្តរាគមន៍ចំនួន០១គ្រឿង មានកម្លាំងអធិការដ្ឋាន និងប៉ុស្តិ៍ចំនួន១០នាក់ ប្រើប្រាស់ទឹកអស់ចំនួន០១ឡានស្មើនិង០៥ម៉ែត្រគុប៕

មតិយោបល់