ព័ត៌មានជាតិ

សូមអាណាព្យាបាលប្រុងប្រយ័ត្ន! កុំឲ្យមានវិប្បដិសារីក្មេងស្រីទើបតែអាយុ១០ឆ្នាំមិនគួអញ្ចឹងសោះ…

បន្ទាយមានជ័យ: កាលពីវេលាម៉ោងប្រហែល៨ព្រឹក ថ្ងៃទី១៣​ ខែធ្នូ ឆ្នាំ២០១៨ មានករណីក្មេងស្រីម្នាក់ បានលង់ទឹកប្រទ្បាយស្លាប់ នៅភូមិកំបោរ ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ។

ក្មេងស្រីរងគ្រោះឈ្មោះ ឈឿម ស្រីនិត ភេទស្រីអាយុ១០ឆ្នាំ រស់នៅភូមិឃុំ។

សមត្ថកិច្ច បានឲ្យដឹងថា​ មុនកើតហេតុ មានក្មេងប្រុស-ស្រីចំនួន៥នាក់ បានទៅរកជញ្ជាត់ត្រីក្រឹម​ នៅប្រឡាយទឹកមួយកន្លែង ដែលមាន​ជម្រៅ២ម៉ែ្រត ទទឹង១.៥០ម៉ែត្រ ខាងជើងសាលារៀនភូមិកំបោរ៣០ម៉ែ្រត ក្នុងប្រឡាយនេះ ក៏នាំគ្នាឡើងលើពើកលោតលេង ដូចសព្វមួយដង តែចៃដន្យក្មេងស្រីរងគ្រោះ បែរជាមុជ ទៅនៅក្រោមពើកក្រាស់ រកកន្លែងផុសចេញមិនរួច បណ្ដាលឲ្យលង់ទឹកស្លាប់តែម្តង។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញនគរបាលបច្ចេកទេសស្រុក និងគ្រូពេទ្យមូលដ្ឋាន បានចុះធ្វើកោសល្យវិច័យសព ឃើញថាពិតជាស្លាប់ដោយលង់ទឹកប្រាកដមែន ទើបប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់