ព័ត៌មានជាតិ

យ​ប់មិញ! កក្រើកមេឃ ដោយសារតែគ្រាប់មីនមួយគ្រាប់ ធ្វើឲ្យជើងបុរសម្នាក់….

បាត់ដំបង: សមត្ថកិច្ច បានប្រាប់ Post News ថា កាលពី​វេលា​ម៉ោង​៨ និង៣០ នាទី​យប់​ថ្ងៃ​ទី​១៣​ ខែធ្នូ ឆ្នាំ២០១៨ មានករណីបុរស​ម្នាក់ ​បាន​ដើរ​ជាន់​គ្រាប់​មីន​ដែល​កប់​ក្នុង​ដី ​បណ្ដាល​ឲ្យ​ផ្ទុះ​ដាច់​ជើងទាំង​​២ ខណ:​កំពុង​ដើរ​ដាក់​អន្ទាក់​សត្វព្រៃ ​នៅ​ក្បែរ​ព្រំដែន​ខ្មែរ​-​ថៃ ស្ថិត​ក្នុងភូមិ​សាស្ត្រ​​ឃុំ​សំឡូត ស្រុក​សំឡូត​ ។

ជន​រង​គ្រោះ ​​ឈ្មោះ​ឡាយ ហៀ​ង ​​អា​យុ​២៩​ឆ្នាំ រស់នៅ​ភូមិ​ឃុំកើតហេតុ។

ក្រោយ​ពេល​កើតហេតុ​ ជនរងគ្រោះ ត្រូវ​បាន​ក្រុម​គ្រួសារ ​និង​អាជ្ញាធរ​ជួយ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ទាំង​យប់​ផង​ដែរ៕

មតិយោបល់