ព័ត៌មានជាតិ

មានការភ្ញាក់ផ្អើល! បុរសម្នាក់ដេកក្នុងអង្រឹងស្រាប់តែព្រឹកឡើងឃើញអ៊ីចឹង…

កណ្តាល: បុរសជាជាងផ្ទះម្នាក់ខ្យល់គស្លាប់ក្នុងអង្រឹងគួឲ្យសង្វេគ
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០១៨ ចំណុចភូមិជ័យឧត្តមឃុំសំរោងធំស្រុកកៀនស្វាយ ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះគ្រុយ ដានហូ ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងផ្ទះមានទីលំនៅភូមិកំពង់ឈើទាល ឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។
សមត្ថកិច្ចឲ្យដឹងថា នៅមុនថ្ងៃខែឆ្នាំនិងពេលវេលាដូចខាងលើជនរងគ្រោះបានស្នាក់នៅ
ធ្វើជាងផ្ទះឲ្យឈ្មោះហាន ហុកភេទប្រុសអាយុ៥៧ឆ្នាំ មានទីលំនៅក្នុងភូមិកើតហេតុខាងលើ។ លុះដល់ម៉ោងកើតហេតុខាងលើម្ចាស់ផ្ទះបានរាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងធំថា ជនរងគ្រោះបានដេកស្លាប់នៅក្នុងអង្រឹង ។

ក្រោយទទួលបានព័ត៌មានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍សហការជាមួយផ្នែកជំនាញ អាជ្ញាធរមូលដ្ឋានគ្រូពេទ្យឃុំចុះពិនិត្យសពនិងបានបញ្ជាក់ថា ជនរងគ្រោះពុំឃើញមានស្លាកស្នាមអ្វីទេ
និងបានសន្និដ្ឋានជនរងគ្រោះស្លាប់ដោយខ្យល់គ ។
ក្រោយពិនិត្យរួចសពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់