ព័ត៌មានជាតិ

រថយន្តកាមរី បើករេចង្កូតបុកកម្មករកំពុងធ្វើថ្នល់ រងរបួសធ្ងន់ស្រាល៥នាក់

ពោធិ៍សាត់: កាលពីវេលាម៉ោង១និង៥០នាទីរសៀល ថ្ងៃទី​១៣ ខែ​ធ្នូ ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រ ១៤៤-១៤៥ នៅភូមិសានស ឃុំអន្សាចំបក់ ស្រុក ក្រគរ ខេត្ត​ពោធិ៍សាត់ មានករណីគ្រោះថ្នាក់ចរាចរណ៍ ដោយបើករថយន្តរេចង្កូតបុកមនុស្សកំពុងធ្វើថ្នល់ បណ្តាលឲ្យ​រងរបួសមនុស្សចំនួន​៥នាក់(ប្រុស) ក្នុងនោះរងរបួសធ្ងន់​៣នាក់ប្រុស ស្រាល​២នាក់ប្រុស បានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់​។

រថយន្ដបង្កម៉ាកកាមរី ពាក់ស្លាកលេខ ង៩៣៦៨ ភ.ព២ ពណ៌កណ្តុរប្រមេះ ធ្វើចរាចរណ៍ពីលិចទៅកើត អ្នកបើកបរ ឈ្មោះចែម ក្អែល អាយុ ៦៩ឆ្នាំ ភេទប្រុស ​រស់នៅភូមិថ្កោលធំ ឃុំអន្សាចំបក់ ស្រុក ក្រគរ ខេត្តពោធិ៍សាត់​។ ម៉ូតូរងគ្រោះម៉ាក HONDA សេ១២៥ ពាក់ស្លាកលេខ ភ្នំពេញ2GP-5044 ពណ៌ខ្មៅ ម៉ូតូរបស់ក្រុមហ៊ុន.ធ្វើផ្លូវជាតិលេខ៥(ឈប់)​។

ជនរងគ្រោះឈ្មោះ ទឹប លេខ អាយុ៤៨ឆ្នាំ ភេទប្រុស​(​រងរបួសធ្ងន់) ,ទី២ឈ្មោះ ឃឹម វណ្ណ: អាយុ​៣២ឆ្នាំ ភេទប្រុស ​(រងរបួសធ្ងន់),ទី៣ឈ្មោះ សុខ ស្រីហេង អាយុ២៨​ឆ្នាំ ភេទប្រុស​(រងរបួសធ្ងន់),ទី៤​ឈ្មោះ រស្មី អាយុ៣៤​ឆ្នាំ ភេទប្រុស (រងរបួសស្រាល)​ និងទី៥ឈ្មោះ សារ៉ុន អាយុ២៦​ឆ្នាំ ភេទប្រុស (រងរបួសស្រាល)។

ចំពោះករណី រថយន្ដនិងម៉ូតូបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកក្រគរជាបណ្តោះអាសន្ន៕

មតិយោបល់