ព័ត៌មានជាតិ

សមត្ថកិច្ចចុះពិនិត្យ ខ្ញីហាន់ ប្រហិតសាច់ជ្រូក គុយទាវសរសៃតូច និងត្រីងៀត ដើម្បីរកសារធាតុគីមីហាមឃាត់នៅក្នុងផ្សារលើ

ព្រះសីហនុ: យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូលបានឲ្យដឹងថា នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ មន្រ្តីសាខាកាំកុងត្រូលខេត្តព្រះសីហនុ ដោយទទួលបានការចូលរួមសហការពី អាជ្ញាធរដែនដី បានចុះប្រចាំការ នៅផ្សារលើ ក្រុងព្រះសីហនុ គោលដៅសំខាន់នៃការត្រួតពិនិត្យគឺ ដើម្បីស្រាវជ្រាវ ទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់ ។

ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានធ្វើតេស្តបឋមទៅលើផលិតផលម្ហូបអាហារមួយចំនួន ដូចជា៖ ខ្ញីហាន់ ប្រហិតសាច់ជ្រូក គុយទាវសរសៃតូច និងត្រីងៀត ដើម្បីរកសារធាតុគីមីហាមឃាត់ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។

ជាលទ្ធផលមន្ត្រីជំនាញ ពុំបានរកឃើញភាពមិនប្រក្រតីណាមួយនៅលើគំរូម្ហូបអាហារ និងផលិតផល ដែលបានត្រួតពិនិត្យនោះទេ។
ទន្ទឹមនឹងនេះដែរមន្រ្តីកាំកុងត្រូលក៏បានធ្វើការណែនាំដល់អាជីវករ ឲ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត ៕

មតិយោបល់