ព័ត៌មានជាតិ

សិស្សសាលា​សន្ធ​ម៉ុ​កម្នាក់ មុខមាត់ស្អាតបាត តែជាចរិតធូរថ្លៃមកធ្វើចោរឆក់កាបូបពីនិស្សិតសាកល​វិទ្យាល័យ​ជាតិ​គ្រប់គ្រង​!!!

​ភ្នំពេញ: ​ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កម្លាំង​នគរបាល​ខណ្ឌទួលគោក​ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ជាក់ស្តែង​ពី​បទ​លួច​មាន​ស្ថាន​ទម្ងន់ទោស​ (​ឆក់​ការ​បូ​ប​)​ នៅ​ថ្ងៃ​១៤​ខែធ្នូ​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​៩​និង​៣០​នាទី​ នៅ​ចំណុច​មុខ​សាលាសង្កាត់​ទឹកល្អក់​១​ ផ្លូវ​២៥៩​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​។​

​ជនសង្ស័យ​ឈ្មោះ​ ណុ​ប​ ស​មុត​ ភេទ​ប្រុស​ អាយុ​១៥​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរប​រសិស្សសាលា​សន្ធ​ម៉ុ​ក​ថ្នាក់​ទី​១១D1​ ស្នាក់​នៅផ្ទះ​ជួល​លេខ​២២៦​ ផ្លូវ​៥៩៨​ សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ​។​

​វ​ត្តុ​តាង​ចាប់​យក​រួម​មាន៖ ការបូ​ប​យួរ​០១​ក្នុង​នោះ​មាន​ប្រាក់​ដុល្លា​៤០ដុល្លារ​ ប្រាក់​រៀល​១៧០០០០រៀល,​ទូរស័ព្ទ​ដៃ​០១​គ្រឿង​ ម៉ាក​អា​ហ្វូ​ន​ ៦​ភ្លើ​ស​ ពណ៌​ខ្មៅ​ (​ជា​របស់​ជន​រង​គ្រោះ​),​ ម៉ូតូ​ ០១​គ្រឿង​ ម៉ាក​សេ​១២៥​ ពណ៌​ខ្មៅ​ ផលិត​ឆ្នាំ​២០១៨​ គ្មាន​ស្លាក​លេខ​ (​ម៉ូតូ​ជិះ​ធ្វើ​សកម្មភាព​)​។​

​ជន​រង​គ្រោះ​ឈ្មោះ​ ខន​ ស្រី​លី​ន​ ភេទ​ស្រី​ អាយុ​១៨​ឆ្នាំ​ មុខរបរ​និស្សិត​ឆ្នាំ​ទី​១​ សាកល​វិទ្យាល័យ​ជាតិ​គ្រប់គ្រង​ ស្នាក់​នៅផ្ទះ​ផ្លូវជាតិ​លេខ​៤​ ភូមិ​តា​សេក​ សង្កាត់​កំ​បូល​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

នៅ​ថ្ងៃ​១៤​ ខែធ្នូ​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​៩​នឹង​៣០​នាទី​ ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ឡើង​ស្ពាន​៧​មក​រា​ ពី​លិច​មក​កើត​ គោលបំណង​ទៅ​សាលា​ជិះ​ឡើង​បាន​ពាក់កណ្តាល​ស្ពាន​ ក៏​មាន​ជនសង្ស័យ​ចំនួន​៣​នាក់​ម៉ូតូ​២​គ្រឿង​ មក​ជិះ​អែប​ ហើយ​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​ជន​រង​គ្រោះ​ដែល​ព្យួ​នឹង​ម៉ូតូ​ ក្រោយ​ពេល​ឆក់​បាន​ ជន​រង​គ្រោះ​ក៏​ដេញ​តាម​ពីក្រោយ​រហូត​ដល់​ផ្លូវ​២៥៩​ មុខ​សាលាសង្កាត់​ទឹកល្អក់​ទឹកល្អក់​១​ម៉ូតូ​ជនសង្ស័យ​បាន​បុក​ជាមួយ​ម៉ូតូ​កង់​បី​បណ្តាល​ឲ្យ​ដួល​ ហើយ​ព្យាយាម​រត់គេច​ក៏​ត្រូវ​បាន​កម្លាំង​យើង​ដេញ​តាម​ឃាត់​បាន​ម្នាក់​ ចំណែក​បក្ខពួក​២​នាក់​ទៀត​ដែល​ជិះ​ម៉ូតូ​និ​ច​ជិះ​គេចខ្លួន​។​

បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​ដើម្បី​កសាង​សុំ​ណុំ​រឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ចាត់ការ​តាម​ផ្លូវច្បាប់​៕

មតិយោបល់