ព័ត៌មានជាតិ

ម៉ូតូ២គ្រឿងបុកគ្នា ស្លាប់ម្នាក់និងរងរបួសធ្ងន់ស្រាល២នាក់ នៅកំពង់ធំ!

កំពង់ធំ: កាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ នៅលើកំណាត់ផ្លវលំក្រាលកៅស៊ូ ភូមិសណ្តាន់ ឃុំចំណារក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរណ៍ ម៉ូតូ​បុកម៉ូតូ ក្នុងទិសដៅស្របគ្នា(ពីកើតទៅលិច) បណ្តាលឲ្យ របួសស្រាល​ស្រី្តម្នាក់ របួសធ្ងន់បុរសម្នាក់ និងស្លាប់ស្រ្តីម្នាក់។

ម៉ូតូម៉ាកកូរ៉េសេ១០០ ពណ៌ក្រហម ​គ្មានស្លាកលេខ បើកបដោយឈ្មោះ មុន​ ណាក់ ភេទប្រុស អាយុ៤៣ឆ្នាំ នៅភូមិស្រង់ ឃុំចំណារលើ ស្រុកស្ទោង ខេត្តកំពង់ធំ(របួសធ្ងន់)។ ចំណែក​ម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស្លាកលេខ កំពង់ធំ1I-1968 បើកបរដោយឈ្មោះ ជ.សារាប ភេទប្រុស អាយុ២៨ឆ្នាំ នៅភូមិអណ្តូងស្រី ឃុំចំណារលើ ស្រុកស្ទោង ខេត្តកំពង់ធំ(របួសស្រាល)​។ និងអ្នករួមដំណើរឈ្មោះ ជ.សៅ ភេទស្រី អាយុ២៦ឆ្នាំ នៅភូមិ ឃុំជាមួយអ្នកបើកបរម៉ូតូឈ្មោះ ជ.សារាប(ស្លាប់នៅកន្លែងកើតហេតុ)​។

មូលហេតុបឋមបង្កដោយអ្នកបើកបរម៉ូតូឈ្មោះ មុន.ណាក់ បើកបរក្នុងស្ថានភាពស្រវឹង និងមានល្បឿនលឿន។

ចំពោះករណី វត្ថុតាងយករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្ទោង។ ចំណែកសាកសពប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាម​ប្រពៃណី៕​

មតិយោបល់