ព័ត៌មានជាតិ

ប្រទះឃើញសពបុរសម្នាក់ អណ្តែតក្នុងស្រះទឹក..

ព្រៃវែង:​ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា បុរស​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ស្លាប់​នៅ​ក្នុង​ស្រះ​ទឹក​ នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​ធ្នូ ឆ្នាំ២០១៨​នេះ​ ខាងក្រោយ​ផ្ទះ​របស់​ឈ្មោះ​ សោម​ ម៉ៅ​ ភេទ​ស្រី​ (​ផ្ទះ​បិទទ្វារ​ចោល​)​ ស្ថិត​នៅ​ភូមិ​០៤​ ឃុំ​ព្រែក​ខ្សាយ​(​ខ​)​ ស្រុក​ពាម​រក៍​ ខេត្តព្រៃវែង​ ។​

​ជន​រង​គ្រោះ​ឈ្មោះ​ ជឺ​ម​ កុយ​ ភេទ​ប្រុស​ អាយុ​៤៨​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​មិន​ពិតប្រាកដ​ មាន​ទីលំនៅ​ភូមិ​ព្រែក​រាំង​ ឃុំ​បន្លិច​ប្រាសាទ​ ស្រុក​ពាម​រក៍​ ខេត្តព្រៃវែង​ ។​

​មុនពេលកើតហេតុ នៅ​វេលា​ម៉ោង​ប្រហែល៨​និង​៣០​នាទី​យប់ ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​នោះ​បានឃើញ​ជន​រង​គ្រោះ​កំពុង​អង្គុយ​ផឹកស្រា​ម្នាក់ឯង​ក្បែរ​មាត់​ស្រះ​ខាងលើ​ លុះ​ព្រឹក​ឡើង​មិនឃើញ​ជន​រង​គ្រោះ​ដើរមក​រក​ទិញ​ស្រា​ផឹក​ (​ជា​ទម្លាប់​រៀង​រាល់​ព្រឹក​)​ ក៏​មានការ​សង្ស័យ​បាន​នាំ​គ្នា​ដើរទៅ​មើល​ស្រះ​ទឹក​ក៏​បានឃើញ​សាកសព​របស់​ឈ្មោះ​ខាងលើ​កំពុង​អណ្តែត​ក្នុង​ស្រះ​ ភ្លាម​នោះ​ក៏​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​ ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ សមត្ថ​កិ​ច​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ ហើយ​ធ្វើការ​ពិនិត្យ​និង​កោសល្យ​វិ​ច្ច័​យ​រួច​ឃើញ​ថា​ ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយសារ​លង់ទឹក​ពិតប្រាកដ​មែន​។​

បច្ចុប្បន្ន​សមត្ថកិច្ច​យើង​បាន​ប្រគល់​សាកសព​ជូន​ក្រុម​គ្រួសារ​ ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ខ្មែរ​ ៕

មតិយោបល់