ព័ត៌មានជាតិ

រថយន្តឡិចស៊ីសRX330 ស្លាកលេខ ភ្នំពេញ2Q-5252 បុកម៉ូតូPCX របួសបុរស២នាក់ រត់បាត់សល់តែស្លាកលេខ

ភ្នំពេញ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តម៉ាក ឡិចស៊ីសRX330 ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ2Q-5252 បានបុកជាមួយម៉ូតូPCX ពណ៌ស ស្លាកលេខ កណ្តាល1V-3410 បណ្តាលឲ្យបុរស២នាក់រងរបួស រួចបន្តល្បឿនបើកគេចខ្លួនបាត់ សល់តែស្លាកលេខនៅនឹងកន្លែងហេតុ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង១និង២៥នាទីយប់ ឈានចូលថ្ងៃទី១៥ ខែធ្នូ​ ឆ្នាំ២០១៨ នៅម្តុំស្តុបចម្ការមន តាមបណ្តោយផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់​ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកសាកសួរនៅកន្លែងកើតហេតុ ដោយបាននាំជនរងគ្រោះកាន់ស្លាកលេខរថយន្តបង្កដែលជ្រុះនៅកន្លែងកើតហេតុខាងលើ មកដាក់ពាក្យបណ្តឹង ដើម្បីស្វែងរកភាគីអ្នកបើកបររថយន្តបង្ក ចូលខ្លួនមកដោះស្រាយគ្នាតាមច្បាប់៕

មតិយោបល់