ព័ត៌មានជាតិ

ឈ្លោះ​គ្នាជាប្រចាំ ខឹងនឹងប្រពន្ធសុំលែងលះ បុរសម្នាក់សុខចិត្តបញ្ចប់ជីវិតខ្លួនឯង

ប៉ៃលិន: មានករណីបុរសម្នាក់ បានចងកសម្លាប់ខ្លួនយ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង១១និង១០នាទី ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចភូមិតាង៉ែនក្រោម ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្ដប៉ៃលិន។

សពជនរងគ្រោះមានឈ្មោះ យូន ដារ៉ូ ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមការធ្វើកោសល្យវិច័យរបស់សមត្ថកិច្ចជំនាញ បាន​សន្និដ្ឋានថា សព​ពិត​ជាបាន​ស្លាប់ដោយចងកធ្វើអតឃាតពិតប្រាកដមែន។

ចំណែកមូលហេតុ បណ្ដាលមកពីខឹងប្រពន្ធសុំលែងលះ និងឈ្លោះ​គ្នាជាប្រចាំ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកធ្វើការពិនិត្យសពដល់កន្លែងកើតហេតុ ដើម្បីធ្វើកោសល្យវិច័យនិងប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់