ព័ត៌មានជាតិ

រថយន្តតូយ៉ូតា បើកបុកកង់ស្រ្តីវ័យចំណាស់ម្នាក់កំពុងដឹកចំបើង បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម!

​តាកែវ: នៅវេលាម៉ោង១១និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាថរថយន្តនិងកង់ ទិសដៅស្របគ្នា បណ្តាលឲ្យស្រ្តីម្នាក់ស្លាប់នៅនឹងកន្លែង នៅលើផ្លូវខេត្តលេខ១២៩A ភូមិព្រៃទប់ ឃុំស្រង៉ែ ស្រុកទ្រាំង ខេត្តតាកែវ។

អ្នកជិះកង់មានឈ្មោះ ញាង សារឿង ភេទស្រី អាយុ៦៨ឆ្នាំ មុខរបរកសិករ រស់នៅភូមិឃុំកើតហេតុ បានជិះកង់ដឹកចំបើងពីកើតទៅលិច។ លុះមកដល់ចំណុចកើតហេតុ ក៏មានរថយន្តមួយគ្រឿងម៉ាក តូយ៉ូតា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2E-3467 បើកបរឈ្មោះ ខែម ចន្នា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ រស់នៅឃុំស្រុកកើតហេតុ បានបុកពីក្រោយពេញទំហឹង បណ្តាលឲ្យស្រ្តីខាងលើស្លាប់ភ្លាមៗនៅកន្លែងតែម្តង។

ក្រោយពេលកើតហេតុ អ្នកបើកបរបានបើករថយន្តចូលទៅក្នុងផ្ទះរួចរត់គេចខ្លួនបាត់ ចំណែកមធ្យោបាយពាក់ព័ន្ធ ត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកទ្រាំង ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕

មតិយោបល់