ព័ត៌មានជាតិ

រថយន្តសាំយ៉ុងបើកលឿនវ៉ាជែង បុកម៉ូតូZoomer-X របួសធ្ងន់នារីម្នាក់!

តាកែវ: កាលពីវេលាម៉ោង៣និង២៥នាទីរសៀល ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ បើកបរក្នុងទិសដៅបញ្រ្ចាសគ្នា បណ្តាលឲ្យមានមនុស្សរងរបួស នៅលើផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ៤០-៤១ ភូមិតាំងផូង ឃុំតាំងផូង ស្រុកបាទី ខេត្តតាកែវ។

រថយន្តម៉ាក សាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2Z-1779 អ្នកបើកបរ​រត់គេចខ្លួនបាត់ បានបុកជាមួយម៉ូតូម៉ាក Zoomer-X ពណ៌ក្រហម លាយស ពាក់ស្លាកលេខ ភ្នំពេញ1GO-2047 ជិះដោយឈ្មោះ អឿន ស្រីទូច ភេទស្រី អាយុ២៤ឆ្នាំ មានទីលំនៅភូមិតូច ឃុំត្រពាំងស្នាយ ស្រុកឈូក ខេត្តកំពត(របួសធ្ងន់បញ្ជូនទៅមន្ទីរពេទ្យភ្នំពេញ)។

មូលហេតុ រថយន្តបើកវ៉ាងជែងក្នុងល្បឿនលឿន។
ករណីនេះ សមត្ថកិច្ចបាននាំយកវត្ថុតាងទាំង២គ្រឿងមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបាទី ដើម្បីបំពេញបែបបទបន្តទៀត៕

មតិយោបល់