ព័ត៌មានជាតិ

អុញទៀតហើយ! រថយន្តក្រុមហ៊ុន Camel (សញ្ញារូបអូដ្ឋ) កៀររថយន្តស៊េរីទំនើបម៉ាស្តា ពាក់ស្លាកលេខ តាកែវ​ 2A-8999 បណ្ដាលឲ្យរងការខូចខាត

ភ្នំពេញ: រថយន្តធន់ធំមួយគ្រឿង ដែលមានឡូហ្គូ Camel បានបើកកៀររថយន្តស៊េរីទំនើប ម៉ាស្តា ឲ្យរងការខូចខាតចំហៀងផ្នែកខាងក្រោយ រួចជ្រុលទៅបុកកង់បី ផាស្អាប់ រងការខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង ១១និង ៣០នាទីព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨ តាមបណ្តោយផ្លូវហាណូយ ក្បែរស្ពានអាកាសផ្សារដីហុយ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពពីសាក្សីឃើញហេតុករណ៍ បានឲ្យដឹងថា​នៅមុនពេលកើតហេតុ ភាគីទាំង៣ បានធ្វើរដំណើរស្របទិសគ្នា ក្នុងទិសដៅពីជើងទៅត្បូង ដោយកង់បីផាស្អាប់ និងរថយន្តស៊េរីទំនើបម៉ាស្តា ពាក់ស្លាកលេខ តាកែវ​ 2A 8999 បើកនៅខាងមុខ នៅពេលនោះ ក៏ស្រាប់ត្រូវរថយន្តម៉ាក FUSO ពណ៌លឿង ដែលមានដាក់ឡូហ្គូ Camel ពាក់ស្លាកលេខ តាកែវ 3A 2322 មកកៀរពីក្រោយ បណ្តាលឲ្យរងការខូចខាតផ្នែកចំហៀងខាងក្រោយយ៉ាងដំណំ រួចរថយន្តម៉ាស្តា ជ្រុលទៅបុកកង់បីផាស្អាប់ បណ្តាលឲ្យរងការខូចខាតផ្នែកខាងក្រោយក្រពឹតផងដែរ។

ក្រោយពេលកើតហេតុសម្ថិតកិច្ច បានចុះទៅដល់ទីតាំង រួចធ្វើការវាស់វែង និងឲ្យភាគីទាំង៣ អែបខាង ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍ និងឲ្យដោះស្រាយគ្នាផងដែរ៕

មតិយោបល់