ព័ត៌មានជាតិ

រថយន្តបាទ្បែន ពាក់ស្លាកលេខភ្នំពេញ 2AQ-3471 បើកបុកម៉ូតូ បណ្ដាលឲ្យស្ត្រីម្នាក់សន្លប់ស្ដូកស្ដឹង

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តមួយគ្រឿង បានបើកបុកស្រ្តីម្នាក់ពេញទំហឹង ខណ:កំពុងជិះម៉ូតូឆ្លងផ្លូវ បណ្ដាលឲ្យសន្លប់ស្ដូកស្ដឹង នៅវេលាម៉ោង១២ ថ្ងៃត្រង់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្រោមស្ពានអាកាសផ្សារដីហុយ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ពួកគាត់បានឃើញរថយន្ត១គ្រឿង ម៉ាកបាទ្បែន ពាក់ស្លាកលេខភ្នំពេញ 2AQ-3471 ធ្វើដំណើរពីកើតទៅលិច ក្នុងល្បឿនយ៉ាងលឿន ស្រប់ពេលដែលស្រ្ដីម្នាក់ កំពុងជិះម៉ូតូ១គ្រឿងពីកើតមកលិច បត់ឆ្លងផ្លូងមកខាងឆ្វេង ស្រាប់តែរថយន្តខាងលើ បុកពីក្រោយបណ្ដាលឲ្យដួលសន្លប់ស្ដូកស្ដឹង។

ក្រោយកើតហេតុសមត្ថកិច្ច បានមកដល់កន្លែង រួចហៅរថយន្តសង្គ្រោះបន្ទាន់ ដឹកជនរងគ្រោះ យកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ចំណែកម្ចាស់រថយន្តបង្ក និងរថយន្ត ត្រូវបានបញ្ជូនទៅប៉ុស្តិ៍ ដើម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕

មតិយោបល់