ព័ត៌មានជាតិ

សូមឲ្យប្រជាពលរដ្ឋជៀសឲ្យឆ្ងាយពីល្បែងស៊ីសង! រត់ទ្បើងព្រាត កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនអ្នកលេងល្បែងជល់មាន់ជាច្រើននាក់

ភ្នំពេញ: កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌ នៃស្នងការនគរបាលរាជធានីភ្នំពេញ បានវាយឆ្មក់បង្ក្រាប និងឃាត់ខ្លួនបានបន្តបន្ទាប់ នូវអ្នកមើលគេលេង និងអ្នកលេងជល់មាន់ជិត២០នាក់ ត្រង់ចំណុចទីតាំងជល់មាន់មួយកន្លែង នៅវេលាម៉ោងប្រហែល ៣ រសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតក្នុងភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ​។

បច្ចុប្បន្នសមត្ថកិច្ច កំពុងតែធ្វើការស្រាវជ្រាវ តាមឃាត់ខ្លួនជនសង្ស័យដទៃទៀត ដែលរត់គេចខ្លួនចូលព្រៃ អំទ្បុងពេលប្រតិបត្តិការបង្ក្រាប៕

មតិយោបល់