ព័ត៌មានជាតិ

កម្មពារមានពិត! អត់ដឹងខ្លួនសោះ ស្រាប់តែសារភាពខ្ទេច​ បាន៣លើក

ភ្នំពេញ: នគរបាល​ប៉ុស្តិ៍​កា​កាបទី​១ ខណ:​កំពុងតែដើរ​ល្បាត​តាម​ផ្លូវ​ស្ងាត់​បាន​ប្រទះ​ឃើញ​ជន​សង្ស័យ​​ម្នាក់​កំពុង​ឈរ​​នៅ​មុខ​ក្លឹបឌី​ស្កូ​មួយ​កន្លែងដូចជាសង្ស័យ ក៏​ឃាត់​នាំ​ទៅ​សួរ​នៅ​ប៉ុស្តិ៍ ស្រាប់តែ​ធ្លាយ​រឿង​ធ្លាប់​ធ្វើ​សកម្មភាព​ឆក់​កាបូប និង​ទូរស័ព្ទ នៅ​តាម​ផ្លូវ​បាន​សម្រេច​៣​លើក​រួច​មក​ហើយ ។

ការ​ឃាត់ខ្លួន​នោះ​ធ្វើ​ឡើង​កាលពី​ម៉ោង​១​និង​៣៥​នាទី​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៦ ខែធ្នូ ឆ្នាំ​២០១៨ នៅ​ចំណុច​មុខ​ក្លឹប​ឌី​ស្កូ​រ៉ឺ​ឡិច តាម​បណ្ដោយ​ផ្លូវ​លេខ​២០០៤ ក្នុងភូមិ​តា​ងួ​ន​១ សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានីភ្នំពេញ​។

ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​បាន​នោះមាន​ឈ្មោះ ហេង ថា​លី​ន អាយុ​១៧​ឆ្នាំ ស្នាក់​នៅ​ក្នុងភូមិ​ប៉ប្រក​ខាងជើង សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

តាម​ប្រ​ភ​ព័ត៌មាន​ឲ្យ​ដឹង​ថា មុន​ពេល​ឈាន​ដល់​ការ​ចាប់ខ្លួន​ជនសង្ស័យ​ខាងលើ កម្លាំង​នគរបាល​ប៉ុស្តិ៍​កស​កាប​១ ចេញ​ល្បាត​ពួនស្ទាក់​បទ​ល្មើ​ដ​នៅ​ក្នុង​មូលដ្ឋាន លុះ​ទៅ​ដល់​ត្រង់​ចំណុច​មុខ​ក្លឹប​រ៉ឺ​ឡិច ប្រទះ​ឃើញ​ជនសង្ស័យ​កំពុង​ឈរ​មើលទៅ​គួរ​ឲ្យ​សង្ស័យ​។ ខណ:នោះ​កម្លាំង​បាន​ឃាត់​នាំ​យក​ទៅ​ធ្វើការ​សាក​សួរ ទើប​បែកធ្លាយ​ដឹង​ថា ជនសង្ស័យ​ខាងលើ រួម​នឹង​បក្ខពួក​មួយ​ចំនួន​ទៀត​ធ្វើ​សកម្មភាព​ឆក់​កាបូប និង​ទូរស័ព្ទ​តាម​ផ្លូវ​បាន​សម្រេច​ចំនួន​៣​លើក​រួច​មក​ហើយ​។

ជនសង្ស័យ​រូប​នោះ​សារភាព​ប្រាប់​នគរបាល​បន្ត​ទៀត​ថា លើក​ទី​១ មាន​គ្នា​៤​នាក់ ជិះ​ម៉ូតូ​២​គ្រឿង​ឆក់​ទូរស័ព្ទ​​ពី​ស្ត្រី​ម្នាក់​នៅ​តាម​ផ្លូវ​ម៉ៃ​ដា បាន​ទូរស័ព្ទ​សាំ​ស៊ុ​ង​១​គ្រឿង ហើយ​ខ្លួន​ជា​អ្នក​បិទ​គូទ​។ លើក​ទី​២ មាន​គ្នា​២​នាក់​ទៀត ឆក់​ទូរស័ព្ទ​សាំ​ស៊ុ​ង​១​គ្រឿង​នៅ​តាម​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី និង​លើក​ទី​៣ មាន​គ្នា​៣​នាក់​ជិះ​ម៉ូតូ​២​គ្រឿង ឆក់​បាន​ទូរស័ព្ទ​អាយ​ហ្វូ​ន​៥ មួយ​គ្រឿង​នៅ​តាម​ផ្លូវ​លេខ​២០០៤ ត្រង់​ចំណុច​មុខ​ស្ថានីយ​ប្រេងឥន្ធន:​តេ​លា ក្នុងភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

ជនសង្ស័យ​សារភាព​ទៀត​ថា ក្រោយ​ពី​ឆក់​បាន​សម្រេច​ខ្លួន និង​បក្សពួក​បាន​នាំ​គ្នា​ជិះ​ម៉ូតូ​គេចខ្លួន​ដោយ​សុវត្ថិភាព​រាល់​លើក និង​យក​របស់​ដែល​ឆក់​បាន​នោះ​ទៅ​ចែក​គ្នា​ចាយវាយ​យ៉ាង​សប្បាយចិត្ត​។ ហើយ​សកម្មភាព​លើក​ចុង​ក្រោយ​មិន​ចាំ​ថ្ងៃខែ​ទេ គឺ​យក​ទៅ​លក់​ចែក​លុយ​គ្នា​ស៊ីចាយ​អស់ហើយ លុះដល់​ថ្ងៃ​ទី​១៦ ខែធ្នូនេះ ទើបត្រូវ​នគរបាល​ឃាត់ខ្លួន​បាន​បែប​នេះ​តែ​ម្ដង​៕

មតិយោបល់