ព័ត៌មានជាតិ

ពេលណាទើបភ្ញាក់រលឹក!!! បើករថយន្តកៀរម៉ូតូសង់០១៨ ស្លាប់ម្នាក់ របួសម្នាក់ ហើយបើករត់បាត់!!!

ភ្នំពេញ: បុរសម្នាក់បានបែកក្បាលស្លាប់យ៉ាងអាណោចអាធ័ម និងម្នាក់ទៀតរងរបួសស្រាល បន្ទាប់ពីមានរថយន្តមួយគ្រឿងមិនស្គាល់​ម៉ាក បានបើកកៀរបណ្ដាលឲ្យដួល ហើយបន្ថែមល្បឿនរត់គេចបាត់ស្រមោល។

ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍ដ៍រន្ធត់នេះកើតឡើងនៅវេលាម៉ោង៧និង៥៥នាទីយប់ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៤ ចំណុចមុខសាលាអាវុតហត្ថកំបូល ក្នុងសង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះ​មិន​ត្រូវ​ស្គាល់​អត្តសញ្ញាណ​នៅឡើយ។
យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងមិនស្គាល់ម៉ាកធ្វើដំណើរពីកើតទៅលិចយ៉ាងលឿន ខណ:មកដល់ចំណុចកើតហេតុខាងលើបានទៅកៀរម៉ូតូឌ្រីមសង់០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1N-0791 ជិះដោយបុរសម្នាក់រួមដំណើរនិងម្នាក់ទៀតពីជើងទៅត្បូងក្នុងល្បឿនយ៉ាងលឿន មកដល់ចំណុចកើតហេតុខាងលើបានជ្រុលទៅកៀរម៉ូតូសង់០១៨
បណ្ដាលឲ្យបុរសម្នាក់ដួលបោកក្បាលស្លាប់យ៉ាងរន្ធត់ និងម្នាក់ទៀតរងរបួសស្រល។ ចំណែករថយន្តបង្កបើករត់គេចបាត់ស្រមោល។

ក្រោយកើតហេតុសមត្ថកិច្ចវាស់វែងយកម៉ូតូរងគ្រោះទៅរក្សាទុករង់ចាំជនរងគ្រោះទៅដាក់ពាក្យបណ្ដឹង ដើម្បីឲ្យសមត្ថកិច្ចនិងស្រាវជ្រាយឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យទាំងនោះចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់៕

មតិយោបល់