ព័ត៌មានជាតិ

រថយន្តស្តារិច បត់មិនស៊ីញ៉ូ កៀរកង់បីក្រឡាប់ផ្ងារជើង!

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចណ៍មួយបានកើតឡើង រវាងរថយន្តម៉ាកស្តារិច និងរម៉កកង់បី បណ្ដាលឲ្យរ៉ឺម៉កកង់បីកៀរជាប់នឹងទ្វារថយន្ត តែសំណាងមិនមានអ្នកណារងរបួសឡើយ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១និង១០នាទីយប់ ឈានចូលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ នៅបណ្ដោយផ្លូវព្រះមុនីវង្ស កែងនឹងផ្លូវ១០៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តម៉ាកស្តារិច មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AM-7258 ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុនីវង្ស ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើ បានបត់ បណ្ដាលឲ្យកៀររ៉ឺម៉កកង់បីមួយគ្រឿង ស្លាកលេខលេខ ភ្នំពេញ1AT-1292 ជិះគ្នាបួននាក់ បណ្តាលឲ្យក្រឡាប់ តែសំណាងល្អមិនបណ្ដាលឲ្យនរណាម្នាក់រងរបួសឡើង ដោយបានក្រឡាប់ជាប់នឹងទ្វាររថយន្តតែម្តង។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងជំនាញខណ្ឌមានចុះមកដល់បានធ្វើការវាស់វែងយករថយន្តនឹងរ៉ឺម៉កកង់បីទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញរង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

មតិយោបល់