ព័ត៌មានជាតិ

រន្ធត់ចិត្តមែនទែន! ថ្ងៃការប្អូន បែរជាត្រូវខ្សែភ្លើងឆក់ស្លាប់ខ្លួនឯង..

ព្រៃវែង: សមត្ថកិច្ចបានប្រាប់ Post News ថា កាលពីវេលាម៉ោង ៨យប់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ មានករណីមនុស្ស ត្រូវខ្សែភ្លើងឆក់ស្លាប់ ត្រង់ចំណុចរោងចុងភៅការខាងក្រោយផ្ទះរបស់ឈ្មោះផាត់ យ៉ុនភេទប្រុសអាយុ ៤៥ឆ្នាំ ស្ថិតនៅភូមិចាក់ខ្លាញ់ ឃុំពាមរក៏ ស្រុកពាមរក៏។

ជនរងគ្រោះឈ្មោះ ឆាង ឆៃរ៉ាន់ ភេទប្រុសអាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិឃុំខាងលើ។

សមត្ថកិច្ច បានឲ្យដឹងថា នៅថ្ងៃការប្អូន ជនរងគ្រោះ បានតខ្សែភ្លើងចេញពីផ្ទះខាងលើ ទៅរោងការ និងរោងចុងភៅ ហើយឆ្លងចរន្តអគ្គិសនី បណ្តាលឲ្យឆក់ស្លាប់ដោយខ្លួនឯងតែម្តង។

លុះព្រឹកឡើងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង ៧ ទើបក្រុមគ្រួសារបានរាយការណ៏ជូនសមត្ថកិច្ច ក្រោយពីទទួលបានពត៏មានភ្លាម សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ហើយធ្វើកោសល្យវិច័យ រួចឃើញពិតជាស្លាប់ ដោយសារខ្សែភ្លើងឆក់ដោយខ្លួនឯងប្រាកដមែន ទើបប្រគល់សព ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់