ព័ត៌មានជាតិ

ផ្ទះសំណាក់​​ តាំង ឡាយ​ហុង ផ្តល់ទីតាំងប្រើប្រាស់គ្រឿងញៀន ត្រូវបានសមត្ថកិច្ច​​អនុវត្ត​ដីកា​ចុះ​បិទ នៅ​ស្រុក​ជើងព្រៃ!

កំពង់ចាម: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅ​​វេលា​ម៉ោង​៩ព្រឹក ​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​ស្គន់ ឃុំ​សូ​ទិព្វ ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម កម្លាំង​ជំនាញ​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អ៊ិត ដា​រ៉ា ស្នងការរង​ទទួល​ផែន​ការងារ​ប្រឆាំង​បទល្មើស បាន​បង្កើត​គណ:កម្មកា​រ​អនុវត្ត​ដីកា​លេខ​២០៣៩ ពស ចុះ​ថ្ងៃទី​០១.១១.២០១៨​ចេញ​ដោយ​លោក ហួត វុទ្ធី ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ចាម បង្គាប់ឲ្យ​បិទ​ផ្ទះសំណាក់​យីហោ តាំង ឡាយ​ហុង ពាក់ព័ន្ធករណីផ្តល់ទីតាំងប្រើប្រាស់គ្រឿងញៀន ​ភូមិ​ស្គន់ ឃុំ​សូ​ទិព្វ ស្រុក​ជើងព្រៃ​ ខេត្តកំពង់ចាម​។​

​សមាសភាព​ចូលរួម​មាន​៖ ​នាយការិយាល័យ ប្រឆាំង​គឿង​ញៀន​, ​អភិបាលរង​នៃ​គណ:អភិបាលស្រុក ស្រុក​,​​លោក​មេឃុំ សូ​ទិព្វ​, ​លោក​អធិការ​-​អធិការរង​ទទួល​ការងារ​គ្រឿងញៀន​, មេភូមិ សូ​ទិ​ប និង​​​ម្ចាស់ផ្ទះ​សំណាក់ តាំង ទ្បា​យ​ហុង​៕

មតិយោបល់