ព័ត៌មានជាតិ

​ចង់ចំណេញពេក! ទិញ​-​លក់​រថយន្តហើយ នៅលួចរថយន្តគេទៀត ចុងក្រោយជាប់ខ្នោះ

ភ្នំពេញ: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅ​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០១៨ វេលា​ម៉ោង​ប្រហែល ២៣​និង​០០​នាទី កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក បាន​ឃាត់ខ្លួន​បុរស​ម្នាក់ នៅ​ចំណុច​លើ​ដងផ្លូវ​លេខ​១៥៦ ក្រុមទី​០៤ ភូមិ​២ សង្កាត់ ទឹកល្អក់​ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​ករណី​លួច​រថយន្ត កាលពី​ថ្ងៃទី​០៧ ខែកុម្ភ​: ឆ្នាំ​២០១៨ វេលា​ម៉ោង​ប្រហែល១២​យប់​រំលង​អ​ធ្រា​ត្រ នៅ​ចំណុច ភូមិ​ទេពប្រណម្យ ឃុំ​វិហារ​លួង ស្រុក​ពញ្ញាឮ ខេត្តកណ្តាល​។​

​ជនសង្ស័យ​ឈ្មោះ កែម សេដ្ឋា ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ ទិញ​-​លក់​រថយន្ត និង​ធ្វើ​ជាង​ជួសជុល​រថយន្ត ស្នាក់នៅ​ផ្ទះជួល ផ្លូវ​បេតុង សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ សែន​សុខ រាជធានី​ភ្នំពេញ​។​

​វត្ថុតាង​ចាប់យក​មាន៖ រថយន្ត​មួយគ្រឿង​ម៉ាក CAMRY ស៊េរី២០០២ ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ ភ្នំពេញ 2Y- 1596 មាន​លេខ​តួ​: 4T1E32k32U 095154 , លេខ​ម៉ាស៊ីន​: 2AZ 7246201 , លត​ប័ត្រ 00-056143 ។​

​បច្ចុប្បន្ន នៅវេលា​ម៉ោង​១០:០០​នាទី ជនសង្ស័យ​ខាងលើ និង​វត្ថុតាង​រថយន្ត​ខាងលើ សមត្ថកិច្ច​បានប្រគល់​ទៅ​ឲ្យ អធិការដ្ឋាន នគរបាល ស្រុក​ពញ្ញាឮ នៃ​ស្នងការដ្ឋាន​នគរ បាល​ខេត្តកណ្ដាល ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ។ ចំណែករថយន្តក៏បានប្រគល់ជូនម្ចាស់វិញផងដែរ​៕

មតិយោបល់