ព័ត៌មានជាតិ

ម្តាយស្តីបន្ទោសខ្លាចកូនជក់គ្រឿងញៀន! បុរសម្នាក់តូចចិត្តចងកស្លាប់នៅលើដើមគរ

កណ្តាល: បុរសម្នាក់ បានធ្វើអត្តឃាតចងកសម្លាប់ខ្លួន ស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង១រសៀល ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចដើមគរ ជាប់មាត់ទន្លេ ក្នុងភូមិកោះកែវក្រោម ឃុំកោះកែវ ស្រុកល្វាឯម ខេត្តកណ្តាល។

ជនរងគ្រោះមានឈ្មោះ មឿន មករា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិ កោះកែវក្រោម ឃុំកោះកែវ ស្រុកល្វាឯម ខេត្តកណ្តាល។

ក្នុងនោះដែរសមត្ថកិច្ចដកហូតបាន ខ្សែគោពណ៌ខ្មៅ ប្រវែង៣ម៉ែត្រ។

តាមការឲ្យដឹងពីម្តាយរបស់សពបានឲ្យដឹងថា នៅវេលាម៉ោង១១ព្រឹកថ្ងែទី១៧ ខែធ្នូ ឆ្នាំ២០១៨ គាត់បានណែនាំកូនគាត់ជាជនរងគ្រោះកុំឲ្យផឹកស៊ីពេលយប់ប្រយ័ត្ន ជក់គ្រឿងញៀន ព្រោះកូនជិតទៅធ្វើការនៅប្រទេសថៃវិញហើយ។ ចំណែកជនរងគ្រោះក៏បានតបជាមួយម្ដាយវិញថា ម៉ែកុំបន្ទោសខ្ញុំច្រើនពេក ខ្ញុំផឹកតែស្រាទេ ពេលនោះជនរងគ្រោះបានមកអង្គុយហូបបាយតែម្នាក់ឯង បន្ទាប់មកជនរងគ្រោះក៏ដើរចេញមកក្រោយផ្ទះបាត់។ លុះដល់ម៉ោង ជិត១រសៀល ប្អូនបង្កើតរបស់ជនរងគ្រោះបានដើរទៅខាងក្រោយផ្ទះក៏ឃើញបងនៅអង្គុយលើមែក ដើមគ កម្ពស់ប្រហែល ៤ម៉ែត្រ ក៏បានហៅបងចុះមកពិសារបាយជនរងគ្រោះបានឆ្លើយតបវិញថា គាត់បានពិសារបាយរួចហើយ ពេលនោះជនរងគ្រោះឲ្យប្អូនត្រឡប់មកផ្ញះវិញ​ មួយសន្ទុះក្រោយមកម្ដាយក៏ដេញ ប្អូនស្រីមកមើលជនរងគ្រោះ ពេលមកដល់ក៏ឃើញ ជនរងគ្រោះចងក ពេលនោះបានរត់មកហៅម្តាយ បងប្អូនជិតខាងមកជួយនិងស្រាយសាកសពទម្លាក់ចុះ។ព្រមនិងរាយការណ៍មកសមត្ថកិច្ច។

ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើកោសល្យវិច័យពិនិត្យបានឲ្យដឹងថា សពជនរងគ្រោះ ពិតជាបាន ចងកសម្លាប់ខ្លួនឯងប្រាកដមែន និងប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់