ព័ត៌មានជាតិ

អាងខ្លួនអ្នកមាន! ជិះរថយន្តឡង់គ្រីស័រ០១៨ ស្លាកលេខ ភ្នំពេញ2AU-7254 ចូលច្រៀងខារ៉ាអូខេនៅក្នុងហាង«ម្ហូបខ្មែរគាប់ចិត្ត»ខឹងស្រីកំដរ ទះ២កំផ្លៀង វាយគ្នាឯងមួយប្រ៉ាវ..

ភ្នំពេញ: បុរសមួយក្រុម បានចូលផឹកស៊ីក្នុងហាង«ម្ហូបខ្មែរគាប់ចិត្ត»មានគ្នាប្រហែល១០នាក់ បានមកផឹកស៊ីច្រៀងខារ៉ាអូខេ ខណ:ដែលហៅស្រីមកកំដរហើយស្រីនោះមិនរាក់ទាក់រកខ្លួនធ្វើឲ្យបុរសម្នាក់នោះក្នុងចំណោម១០នាក់ ស្ទុះមកទះ២កំផ្លៀងរួចវាយគ្នាមួយប្រ៉ាវ ផ្អើលដល់សមត្ថកិច្ចឫស្សីកែវចុះអន្តរាគមន៍។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវបេតុង ចំណុចក្នុងហាងម្ហូបខ្មែរគាប់ចិត្ត ក្នុងសង្កាត់ទួលសង្កែ១ ខណ្ឌ​ឫស្សីកែវ រាជធានីភ្នំពេញ។

តាមប្រភពពីទីតាំងកន្លែងហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសមានគ្នា៣នាក់បានមកផឹកស៊ីច្រៀងខារ៉ាអូខេក្នុងហាងខាងលើមួយសន្ទុះ ក្រោយមកបានតេហៅពួកម៉ាកមានគ្នា៧នាក់មកទៀតបានបើករថយន្តមួយគ្រឿងម៉ាកឡង់គ្រឺស័រ ពណ៌ស ស៊េរីទំនើបផលិត ឆ្នាំ២០១៨ ពាក់ស្លាកលេខ ភ្នំពេញ 2AU-7254 បានចូលមកផឹកច្រៀងហើយក៏បានហៅស្រីខារ៉ាអូខេមកកំដរម្នាក់១ ស្រាប់តែបុរសម្នាក់នោះក្នុងចំណោម១០នាក់ ដោយខាងស្រីម្នាក់មិនរាក់ទាក់ធ្វើឲ្យបុរសម្នាក់រូបនោះខឹងស្ទុះទៅទះស្រីនោះចំនួន២កំផ្លៀងធ្វើឲ្យខាងបុរសដែល៣នាក់ចូលច្រៀងមុនខឹង ព្រោះស្រីខារ៉ាអូខេក្នុងហាងនោះធ្លាប់ស្គាល់គ្នា ទើបកើរមានជម្លាះនឹងគ្នាឈានផ្ទុះហិង្សាវាយគ្នាឯងមួយប្រ៉ាវបែកចានបែកកែវ រងរបួសទាំងសងខាង ខណ:ពេលនោះបុរសដែលមានគ្នា៧នាក់បានចេញពីហាងដើម្បីបើករថយន្តចេញ តែត្រូវបក្ខពួកម្ខាងរងគ្រោះមានគ្នាបីបានចេញតាមមកខាងក្រៅ វាយគ្នាមួយប្រ៉ាវទៀត បណ្ដាលឲ្យរថយន្តឡង់គ្រីស័រស៊េរីទំនើបបែកកញ្ចក់ខាងមុខនិងខាងក្រោយ។

ក្រោយកើតហេតុសមត្ថកិច្ចនិងខណ្ឌចុះមកដល់ទីតាំងកន្លែងកើតឃាត់បានទាំងសងខាងនិងរថយន្តមួយគ្រឿងនិងបានហៅម្ចាស់ហាងទៅប៉ុស្តិ៍ដើម្បីសាកសួរផងដែរ៕

មតិយោបល់