ព័ត៌មានជាតិ

បុរសម្នាក់ជិះម៉ូតូឆ្លងផ្លូវ ត្រូវរថយន្តឡិចស៊ីសបើកលឿនបុកពេញទំហឹង ស្លាប់​យ៉ាងអាណោចអាធ័ម!

ព្រៃវែង: កាលពីវេលាម៉ោង២រសៀល ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យបុរសម្នាក់ស្លាប់ នៅលើផ្លូវជាតិលេខ១ ភូមិតាគោក ឃុំល្វា ស្រុកព្រះស្តេច ខេត្តព្រៃវែង។

ជនរងគ្រោះមានឈ្មោះ បាន រ៉ន ភេទប្រុស អាយុ៥៨ឆ្នាំ រស់នៅភូមិទួលមានគុណ ឃុំក្រាំងស្វាយ ស្រុកព្រះស្តេច ខេត្តព្រៃវែង ជិះម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ យ2935.ភព1 បើកក្នុងទិសដៅពីជើងទៅត្បូង ឆ្លងកាត់ផ្លូវបញ្រ្ចាសទិសគ្នា។ លុះមកដល់ចំណុចកើតហេតុ ក៏ត្រូវរថយន្តម៉ាក ឡិចស៊ីស RX៣០០ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AP-7443 បើកបរពីកើតទៅលិច អ្នកបើកបរឈ្មោះ ពេជ្រ សម្បត្តិ ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិជីភូ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។

ក្រោយពេលកើតហេតុ សមត្ថកិ​ច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែងនិងនាំយករថយន្តនិងម៉ូតូ មករក្សាទុកនៅប៉ុស្តិ៍ល្វា ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់។ ចំណែកសាកសព ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើតាមប្រពៃណី៕

មតិយោបល់