ព័ត៌មានជាតិ

ស្ត្រីជំនាញខាងឆបោកម្នាក់ ត្រូវប៉ូលិសចាប់ខ្លួនតាម​ដីកាបង្គាប់!​

​បាត់ដំបង: ​ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅ​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០១៨ វេលា​ម៉ោង ១១​និង​៣០​នាទី នៅ​ចំណុច​ភូមិ​ព្រៃធំ ឃុំ​កំពង់​ល្ពៅ ស្រុក​សំឡូត ខេត្តបាត់ដំបង កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​អនុវត្ត​ដីកា​បង្គាប់​ឲ្យ​នាំខ្លួន​លេខ ១០៥ ត​.​ព្រ ចុះ​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០១៨ របស់​ចៅក្រម​ស៊ើបសួរ ញាណ សុវណ្ណ ឲ្យ​នាំខ្លួន​ឈ្មោះ រឿន ធឿន ភេទ​ស្រី អាយុ៤០​ឆ្នាំ រស់នៅ​ភូមិ​ព្រៃធំ ឃុំ​កំពង់​ល្ពៅ ស្រុក​សំឡូត ពីបទ​ឆបោក ប្រព្រឹត្ត​នៅ​ភូមិ​គោក​រកា ឃុំ​ជ្រោយ​ស្ដៅ ស្រុក​ថ្មគោល កាលពី​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០១៦​។

​បច្ចុប្បន្ន ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​រៀបចំ​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​និតិ​វិធី​ច្បាប់ ៕

មតិយោបល់