ព័ត៌មានជាតិ

បុរសម្នាក់ទើបតែត្រឡប់មកពីធ្វើការនៅប្រទេសថៃបាន១០ថ្ងៃ ចង.កផ្តាច់ជីវិត

ឧត្តរមានជ័យ: មានករណីប្រទះឃើញសាកសពបុរសម្នាក់ បានចង.កសម្លាប់ខ្លួន បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះមកធ្វើការពិនិត្យ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី១៥ ខែធ្នូ​ ឆ្នាំ២០១៨ ភូមិគោកសម្រេច ឃុំក្រសាំង ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។

សពជនរងគ្រោះមានឈ្មោះ អេត ធេ ភេទប្រុស អាយុ២០ឆ្នាំ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ ទើបតែវិលមកពីធ្វើការប្រទេសថៃបាន១០ថ្ងៃប៉ុណ្ណោះ​។

ក្រោយកើតហេតុសមត្ថកិច្ចបានធ្វើកោសល្យវិច័យសពដល់កន្លែងកើតហេតុ និងបានធ្វើកំណត់ហេតុប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់