Post News Media ព័ត៌មានជាតិ ក្រោយសារព័ត៌ម...

ក្រោយសារព័ត៌មានPost Newsចុះផ្សាយរឿងអគ្គិសនីនៅស្រុកព្រៃកប្បាស ពេលនេះលោកអភិបាលស្រុក បើកការប្រជុំជាមួយសេវាករ ដើម្បីដោះស្រាយហើយ!

តាកែវ: លោក ញ៉ែម ស្រស់ អភិបាលស្រុកព្រៃកប្បាស បានប្រាប់ Post News ថា ដើម្បីឆ្លើយតបទៅនឹងសំណូមពររបស់បងប្អូនប្រជាពលរដ្ឋដែលបានលើកឡើងក្នុងបណ្ដាញទំនាក់ទំនងសង្គម និងតាមរយ:សារព័ត៌មាន Post News អំពីបញ្ហាអគ្គិសនីនៅក្នុងស្រុកព្រៃកប្បាស នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨នេះ អភិបាលនៃគណ:ស្រុកព្រៃកប្បាស បានអញ្ជើញសេវាករ ដែលទទួលបានសិទ្ធិនៅក្នុងការធ្វើអាជ្ញាប័ណ្ណអគ្គិសនីនៅក្នុងស្រុកព្រៃកប្បាសទាំងអស់ រួមជាមួយលោកមេឃុំ គ្រប់ឃុំ ដើម្បីមកពិគ្រោះដោះស្រាយនូវរាល់សំណូមពររបស់បងប្អូនប្រជាពលរដ្ឋដូចខាងក្រោម៖
-បញ្ហាភ្លើងខ្សោយ, គីឡូវិលលឿន៖ ម្ចាស់អាជ្ញាប័ណ្ណត្រូវបន្ថែម ត្រង់ស្វូមាទ័រ នៅក្នុងតំបន់ដែលខ្លួនគ្រប់គ្រងបន្ថែមទៀត
-បញ្ហាយកលុយទៅបង់ ហាក់បីដូចជាមិនចង់យកលុយរាយយក តែលុយដុំ ៖ ម្ចាស់អាជ្ញាប័ណ្ណត្រូវទទួលលុយគ្រប់ប្រភេទដែលប្រជាពលរដ្ឋ យកទៅបង់ ព្រោះប្រជាពលរដ្ឋមានស្ថានភាពកម្រិតជីវភាពខុសៗគ្នា
-សំណូមពរម្ចាស់អាជ្ញាប័ណ្ណត្រូវប្រើពាក្យសម្ដីឲ្យបានសមរម្យ និងទទួលយកសំណូមពររប់គាត់ ធ្វើការបកស្រាយជូនគាត់ឲ្យបានត្រឹមត្រូវ មិនត្រូវឆ្លៀតឱកាសយកចំណេញដោយខុសពីការកំណត់របស់ EDC នោះទេ៕

Loading...