ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួន​បុរស​ម្នាក់​តាម​ដីកា ពីបទ ហិង្សា​ដោយ​ចេតនា​ ​

មណ្ឌលគិរី: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅវេលា​ម៉ោង៩​​ថ្ងៃទី​១៨ ​ខែធ្នូ ឆ្នាំ​២០១៨​នេះ កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី បាន​ចុះ​អនុវត្ត​ដីកា លេខ​១១៦​ដក​ឧ​/២០១៨ របស់​ចៅក្រម​ជុំនំ​ជំ​រះ​សាលា​ឧ​ទ្ធ​ណ៍ បង្គាប់​ឲ្យ​ចាប់ខ្លួន​​ជន​ត្រូវ​ចោទ​ឈ្មោះ ភេទ សម្បត្តិ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជាប់ចោទ​ពីបទ ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស ។​

​បច្ចុប្បន្ន ជន​ត្រូវ​ចោទ​ខាងលើ កម្លាំង​ជំនាញ​កំពុង​កសាង​សំណុំរឿង​បញ្ជូនទៅ​ស្ថាប័ន​តុលាការ ដើម្បី​អនុវត្តតាម​នីតិវិធី ៕

មតិយោបល់