ព័ត៌មានជាតិ

ម៉ូតូពីរគ្រឿងពន្លះគ្នាពេញទំហឹង ស្លាប់ និងរបួសធ្ងន់ ២នាក់

កំពង់ធំ: កាលពីវេលាម៉ោង៧ និង១៥នាទីព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូបុកជាមួយម៉ូតូ បណ្ដាលឲ្យស្លាប់មនុស្សម្នាក់ និងរងរបួសធ្ងន់ម្នាក់ នៅតាមផ្លូវលំចេញពីផ្សារខោសទៅ៩៩ នៅចំណុចខាងជើងយាយពេជ្រ។

សមត្ថកិច្ច បានឲ្យដឹងថា នៅមុនពេលកើតហេតុ អ្នកបើកម៉ូតូម៉ាកឃ្លីក ពណ៌ស បានធ្វើដំណើរពីត្បូងទៅជើង មកដល់ចំណុចកើតហេតុ ខាងជើងយាយពេជ្រ ប្រណែល១៥០ម៉ែត្រ បានបុក ជាមួយម៉ូតូ ម៉ាកហ្វេវ គ្មានស្លាកលេខ បណ្ដាលឲ្យស្រ្ដីអ្នកបើកបរម៉ូតូឃ្លីក ស្លាប់បាត់បង់ជីវិតនៅនឹងកន្លែង មានឈ្មោះ ហុង ស៊ីថា អាយុ៤៣ឆ្នាំ រស់នៅភូមិខោស ឃុំទំរិង ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។ ចំណែកអ្នកបើកម៉ូតូម៉ាកហ្វេវ ពណ៌ខ្មៅ ធ្វើដំណើរពីជើងមកត្បួង រងរបួសធ្ងន់ មានឈ្មោះ សាយ ម៉ាប់ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិរន្ទះ ឃុំជាមួយអ្នកស្លាប់។

ក្រោយកើតហេតុអ្នករងរបួស ត្រូវបានបញ្ជូនទៅមន្ទីពេទ្យភ្នំពេញ រីឯសពស្ត្រីរងគ្រោះ ត្រូវសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។

ចំណែកវត្ថុតាងម៉ូតូទាំងពីរគ្រឿង ត្រូវបានយកមករក្សាទុក នៅប៉ុស្ពិ៍នគរបាលរដ្ឋបាលទំរិង ដើម្បីរង់ចាំភាគីទាំងសងខាង ចូលមកដោះស្រាយតាមផ្លូវច្បាប់ពេលក្រោយ៕

មតិយោបល់