ព័ត៌មានជាតិ

អុញនោះ! មន្ត្រីយោធាម្នាក់ ជាប់ពាក់ព័ន្ធនឹងករណីគ្រឿងញៀន ត្រូវសមត្ថចាប់វាយខ្នោះ

ភ្នំពេញ: កម្លាំងនគរបាលខណ្ឌទួលគោក ដាក់គោលដៅអនុវត្តន៍ រឹតបន្តឹងច្បាប់ចរាចរណ៌ផ្លូវគោក បានឃាត់ខ្លួនជនសង្ស័យ២នាក់ ដែលលាក់សារធាតុញៀនដោយខុសច្បាប់។

ប្រតិបត្តិការណ៍នេះ កើតទ្បើងកាលវេលាម៉ោង១០ និង៣០នាទីយប់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវមុនីរ៉េត ចំណុចមុខសណ្ឋាគាផ្កាឈូកទិព្យ ក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក។

ជនសង្ស័យទី១ឈ្មោះ ប៊ុន សុខជា ភេទប្រុស អាយុ២០ឆ្នាំ មុខរបយោធា មានស្រុកកំណើត ភូមិវាលយន្ត ឃុំស្វាយរៀង ស្រុកស្វាយរៀង ខេត្តស្វាយរៀង និងទី២ឈ្មោះ តេ ឡាង អាយុ១៧ឆ្នាំ មុខរបរនៅផ្ទះស្នាក់ នៅក្រុងតាខ្មៅ ខេត្តកណ្ដាល។

សមត្ថកិច្ចបានឲ្យដឹងថា មុខឈានទៅដល់ការឃាត់ខ្លួន ជនសង្ស័យទាំង២នាក់ កម្លាំងនគរបាលខណ្ឌទួលគោក ដាក់គោលខាងលើស្រាប់តែឃើញជនសង្ស័យ២នាក់ ជិះម៉ូតូម៉ាក BeAT ពណ៌ក្រហម លាយស ពាក់ស្លាកលេខស្វាយរៀង 1M-8034 ជិះកាត់ចូលគោលដៅ ដោយមានការសង្ស័យ បានកាក់ត្រួតពិនិត្យ ឆែកឆេរលើខ្លួនប្រាណ ស្រាប់តែរកឃើញក្រោមថ្លាពណ៌ស សង្ស័យជាប្រភេទគ្រឿងញៀន ក៏ឃាត់ខ្លួនតែម្ដង។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ រួមទាំងវត្ដុតាង ត្រូវនាំខ្លួនមកអធិការដ្ឋានខណ្ឌទួលគោក ដើម្បីធ្វើកំណត់ហេតុ និងកសាងសំណុំរឿង បញ្ជូនខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់