ព័ត៌មានជាតិ

Update៖ ដឹងមូលហេតុហើយ ករណីជនជាតិចិនម្នាក់ ធ្លាក់ពីលើសណ្ឋាគារ PALM PALACE

ព្រះសីហនុ: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ទេសចរណ៍ជនជាតិចិនម្នាក់ បានធ្លាក់ពីលើអគារ បណ្តាលឲ្យបែកក្បាលស្លាប់ ដែលហេតុការណ៍នេះ បានកើតឡើងសណ្ឋាគារ PALM PALACE ស្ថិតក្នុងភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ កាលពីវេលា ម៉ោង៩និង៤០នាទីព្រឹក ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨ ។

ជនជាតិចិនដែលស្លាប់នោះ មានឈ្មោះ LYU MINGPAN ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរទេសចរណ៍ បានចូលមកស្នាក់នៅសណ្ឋាគារ កាលពីយប់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ ។

នគរបាលបច្ចេកទេស បានថ្លែងថា ជនរងគ្រោះ បានធ្លាក់ពីលើអគារបោកត្រូវចំក្បាល បណ្តាលឲ្យស្លាប់ និងការសន្និដ្ឋានបឋម គឺគាត់អាចស្លាប់ដោយសារការធ្វើអត្តឃាត។

បច្ចុប្បន្នសាកសព ត្រូវបានប្រគល់ជូនក្រុមហ៊ុនយីនហ្វីន័រ៉ាល់ ដឹកយកទៅរាជធានីភ្នំពេញ តម្កល់ទុកនៅវត្តស្ទឹងមានជ័យ៕

មតិយោបល់