ព័ត៌មានជាតិ

​មិនខ្លាចគុកសោះ! ជាប់គុក២ដងនៅមិនអស់ចិត្ត..លួចបន្តទៀតត្រូវសមត្ថកិច្ចចាប់វាយខ្នោះ

បាត់ដំបង: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ជន​ដែល​មាន​ប្រវត្តិ​ជាប់គុក​និង​ឃុំខ្លួន​ក្នុង​មណ្ឌល​គ្រឿងញៀន​ច្រើន​ដង​ បាន​រង​ការ​ចាប់ខ្លួន​សារ​ជា​ថ្មី​ ពី​បទ​ចោរកម្ម​។​ របាយការណ៍​ពី​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ ជនសង្ស័យ​ឈ្មោះ​ អាត់​ ហ៊ីង​ ភេទ​ប្រុស​ អាយុ​៣០​ឆ្នាំ​ ត្រូវ​បាន​ចាប់ខ្លួន​វេលា​ម៉ោង​១១​កន្លះ​យប់​ កាលពី​ថ្ងៃ​ទី​១៧ ខែ​ធ្នូ​ ឆ្នាំ​២០១៨​នៅ​ចំណុច​ភូមិ​អូរ​ ឃុំ​ពេជ្រ​ចិន្តា​ ស្រុក​ភ្នំព្រឹក​ ក្នុង​ពេល​បាន​ចូល​ទៅ​លួច​គ្រឿង​ បន្លាស់​រថយន្ត​របស់​ឈ្មោះ​ លី​ គឹ​ម​ឃុន​ ភេទ​ប្រុស​ អាយុ​៣៨​ឆ្នាំ​ រស់នៅ​ភូមិ​ ឃុំ​ ដែល​មាន​ហេតុការណ៍​បាន​កើតឡើង​។​

​សមត្ថកិច្ច​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​ អាត់​ ហ៊ីង​ ធ្លាប់​មាន​ប្រវត្តិ​ជាប់​ពន្ធនាគារ​ចំនួន​២​ដង​ ពី​បទ​លួច​ និង​ធ្លាប់​ចូល​មណ្ឌល​កែប្រែ​ផ្តាច់​គ្រឿងញៀន​ចំនួន​៦​ដង​ និង​ចេញ​មក​វិញ​បាន​ធ្វើ​សកម្មភាព​លួច​ជា​ច្រើន​លើក​ ដោយ​មិន​រាងចាល​ឡើយ​។​

​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ ដើម្បី​ផ្តន្ទាទោស​តាម​ច្បាប់​៕

មតិយោបល់