ព័ត៌មានជាតិ

កូនវិកលចរិត! ចាក់ឪពុកនឹងកាំបិតរងរបួសធ្ងន់ រួចដុតផ្ទះចោលឆេះរាលដល់ផ្ទះ៣ខ្នងទៀតគ្មានសល់

ស្ទឹងត្រែង: កាលពីយប់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ មានករណីអគ្គិភ័យឆេះរាលដាលផ្ទះប្រជាពលរដ្ឋអស់៤ខ្នងគ្មានសល់ ​នៅ​ភូមិ​បា​ចុង ​សង្កាត់​ព្រះបាទ ​ក្រុង​ស្ទឹងត្រែង ​ខេត្តស្ទឹងត្រែង។​

​បង្កឡើងដោយ​​​ឈ្មោះ​ កែវ ​វង្ស​តុលា ​អាយុ​២៩​ឆ្នាំ( ដោយសារ​​បែក​ថ្នាំ ​​វិកល​ច​រិត​​) ​បាន​ដុត​ពេល​ឪពុកម្តាយ​របស់ខ្លួន ​ឈ្មោះ​ កែវ​ ប៉ា​ប៉ាន់ ​និង​ប្រពន្ធ​ឈ្មោះ​ម៉ៅ​ សា​ខន​​ ឆេះ​ខ្ទេច​គ្មាន​សល់ ​ខណ:ដែលម្តាយឪពុក​​ទៅ​ព្យាបាល​នៅ​មន្ទី​ពេទ្យ​ប្រទេស​វៀតណាម ដោយសារកូនចាក់នឹងកាំបិតចំពោះ បណ្តាលឲ្យរងរបួសធ្ងន់​។​​

​ផ្ទះដែលឆេះ​ខាងលើ​មាន​ទំ​ហំ​១៤,៥០​គុណ​១៥ ​ធ្វើ​អំពី​ឈើ​ប្រក់ស​ង្ក័​សី ​រួមទាំង​ទ្រព្យសម្បត្តិ​ឆេះ​ទាំងស្រុង ​ក្នុងនោះ​លុយ​៥.០០០​ដុល្លារ,​ទូ​រទស្សន៍​២​គ្រឿង,​ទូ​សំអាង​៤ ​គ្រែ​៤ ​សា​ឡុង​១​ឈុត​។

​​ករណីនេះ ​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​១២​គ្រឿង ​ទើប​គ្រប់គ្រង​ស្ថានភាព​បាន​ទាំងស្រុង​។

​ចំណែកឯ​ជន​វិកល​ច​រិត​ដែល​បាន​ដុត​ផ្ទះ​ខ្លួនឯង ​ត្រូវបាន​ប្រជាពលរដ្ឋ​នៅ​ជិតខាង​នោះ​មានការ​ព្រួយបារម្ភ​ចំពោះ​ជន​នោះ​ទៅ​ដុត​ផ្ទះ​របស់​ពួកគាត់​ទៀតហើយ​ស្នើឲ្យ​សមត្ថកិច្ច​ចាប់ខ្លួន៕

មតិយោបល់