ព័ត៌មានជាតិ

ស្រវឹងធ្លាក់ភ្នែក បើករថយន្តបុកបុរស២នាក់ កំពុងដើរ​រងរបួសធ្ងន់ រួចរត់គេចខ្លួនបាត់!

បាត់ដំបង: កាលពីយប់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយមាន​​រថយន្តមួយគ្រឿងបើកបរក្នុងស្ថានភាព​​ស្រវឹងធ្លាក់ភ្នែក បាន​ជ្រុល​ទៅបុក​អ្នក​ថ្មើរជើង​២នាក់បណ្តាលឲ្យរងរបួសធ្ងន់២នាក់ នៅ​​​ផ្លូវ​លេខ​១៥៩C ក្រុមទី​១៥ ភូមិប​វេ​ល​១ ឃុំ​ប​វេ​ល ស្រុក​ប​វេ​ល ខេត្តបាត់ដំបង​។​
ជនរងគ្រោះ​​​មានឈ្មោះ ទី សុខ​ហេង ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ​ និង​ឈ្មោះ លឹម មួយ​ហួរ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុជាមួយគ្នា​​។ ​ចំណែក​អ្នកបើកបរ​រថយន្ត​មានឈ្មោះ យិន ឈឹង​ខាន់ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ(បាន​រត់គេច​ខ្លួន​បាត់)​​។​

​​រថយន្ដបង្កម៉ាក​សាំ​យ៉ុង ​ពណ៌​សំបក​ឪឡឹក ពាក់​ស្លាក​លេខ បាត់ដំបង​2B-5539​។
​​​
​ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការនាំយករថយន្ត​បង្កមក​រក្សា​ទុក នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ប​វេ​ល ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​ទៅតាម​ផ្លូវច្បាប់ ជា​បន្ត​នៅពេល​ក្រោយ​៕

មតិយោបល់