ព័ត៌មានជាតិ

ប៉ះពាល់សុខភាពណាស់! សមត្ថកិច្ចរកឃើញ មីសៀម ស្រាបៀកំប៉ុង នំសណ្តែកដី នំព្រុយត្រី មីកំប៉ុង ខូចគុណភាពនៅផ្សារ​C​ Martនិងផ្សារ​Star Mart..

ភ្នំពេញ: យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃពុធ ១២កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០១៨ មន្ត្រីសាខាកាំកុងត្រូលតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដោយមានកិច្ចសហការចូលរួមជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្ម បន្តចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ដោយបានត្រួតពិនិត្យទៅលើទំនិញវេចខ្ចប់ស្រាប់នៅតាមម៉ាតមួយចំនួនជាអាទ៌ផ្សារ C Mart, ផ្សារ Star Mart និង One & One Market ក្នុងភូមិសាស្រ្តខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ជាលទ្ធផលមន្ត្រីជំនាញបានរកឃើញទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់រួមមាន៖
– នំសណ្តែកដីកញ្ចប់ ៨កញ្ចប់ = ៣០៤ ក្រាម
– នំព្រុយត្រី ៤ កញ្ចប់ = ១២០ ក្រាម
– មីកញ្ចប់កូរ៉េ ៦ កញ្ចប់ = ៦០០ ក្រាម
– មីកំប៉ុងកូរ៉េ ៣ កំប៉ុង = ១៨៦ ក្រាម
– មីសៀមកញ្ចប់ ១១ កញ្ចប់=៦៦០ ក្រាម
– ស្រាបៀកំប៉ុង ១៧ កំប៉ុង =៨,៥០០ ក្រាម
​សរុបចំនួន ១០.៣៧ គីឡូក្រាម។

បន្ទាប់ពីត្រួតពិនិត្យរួចរាល់មន្ត្រីកាំកុងត្រូលបានធ្វើកំណត់ហេតុដកហូតរក្សាទុក ដុតកម្ទេចចោលនៅពេលក្រោយ និងបានឲ្យតំណាងម្ចាស់ទំនិញធ្វើកិច្ចសន្យាបញ្ឈប់ការដាក់តាំងលក់ទំនិញខូចគុណភាពនិងហួសកាលបរិចេ្ឆទប្រើប្រាស់បន្តទៀត ករណីមិនរាងចោលនឹងកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕

មតិយោបល់