ព័ត៌មានជាតិ

អុញនោះ! ចាក់សាំងមិនគ្រប់លីត្រ ត្រូវសមត្ថកិច្ចបិទទីតាំងចោល បញ្ជូនសំណុំរឿងទៅតុលាការ!!!

កណ្តាល: យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូលបានឲ្យដឹងថា នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ មន្ត្រីអគ្គនាយកដ្ឋានកាំកុងត្រូល បាននាំយករថយន្តពិសោធន៍ចល័ត ផ្នែកប្រេងឥន្ធន: ចុះត្រួតពិនិត្យស្ថានីយ/ដេប៉ូចែកចាយ ចំនួន៣ ដែលមានទីតាំងស្ថិតនៅក្នុងស្រុកមុខកំពូល ខេត្តកណ្តាល ។

ក្នុងការត្រួតពិនិត្យនេះ មន្ត្រីជំនាញបានធ្វើការវិភាគលើកម្រិតសន្ទស្សន៍អុកតានរបស់ប្រេងសាំង, សេតានរបស់ប្រេងម៉ាស៊ូត និងត្រួតពិនិត្យលើរង្វាស់រង្វាល់របស់បណ្តាស្ថានីយ/ដេប៉ូ ទាំង៣ ផងដែរ។

ក្រោយការត្រួតពិនិត្យ មន្ត្រីជំនាញបានរកឃើញ ស្ថានីយ/ដេប៉ូ TELA សេង រស្មី ស្ថិតនៅ ផ្លូវជាតិលេខ6A ភូមិលើ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល មិនមានអនុលោមភាពផ្នែកបរិមាណ (មិនគ្រប់លីត្រ) ។

ដោយសារនេះជាការរកឃើញលើទី ២ មន្រ្តីអគ្គនាយកដ្ឋានកាំកុងត្រូលបានធ្វើកំណត់ហេតុដើម្បីបិទអាជីកម្មបណ្តោះអាសន្ន និងបានកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ចែងតាមនីតិវិធី៕

មតិយោបល់