ព័ត៌មានជាតិ

បុរសម្នាក់បែកថ្នាំ ឡើងលើបង្គោលភ្លើង ឆក់ស្លាប់យ៉ាងរន្ធត់!

កោះកុង: នៅ​វេលាម៉ោង៥និង៥០នាទីល្ងាច មានជនមិនស្គាល់បែកថ្នាំ ភេទប្រុស​ បានឡើងលើបង្គោលភ្លើង នៅចំណុចភូមិត្រពាំង ឃុំស្រែអំបិល​ ពេលឃើញសកម្មភាពភ្លាម លោកអធិការស្រុកបាន ទូរស័ព្ទទៅកាន់ លោក​ សំរឹទ្ធ​ សុទ្ធី ដើម្បីបិទចរន្ធអគ្គិសនីជាបណ្តោះអាសន្ន ព្រោះខ្លាចឆក់​ ដោយជននោះ​ស្លាប់។

ក្នុងនោះ សមត្ថកិច្ចយើងបានធ្វើសតិអារម្មណ៍ ឲ្យជននោះចុះមកវិញ តែជននោះមិនព្រមចុះឡើយ រហូតដល់ម៉ោង១៩:៣០​ ជននោះបានស្រាតខោខ្លួនឯង ចងកសម្លាប់ខ្លួនជាប់ជាមួយខ្សែកាប្លិ៍តែម្តង។
បច្ចុប្បន្ន​កម្លាំងយើងកំពុងរកអ្នកឡើងយកសាកសពដាក់ចុះក្រោម៕

មតិយោបល់