ព័ត៌មានជាតិ

Update៖ អគ្គិភ័យ​ឆេះ​ឡតសម្ងួតស្រូវ​ ក្រុមហ៊ុន ហ្គោឌិនរាយ ស្លាប់​​មនុស្ស​២នាក់​ និងរបួសធ្ងន់​៤នាក់​​ នៅស្រុកឧដុង្គ

កំពង់ស្ពឺ: កាលពីវេលាម៉ោង២និង៥០នាទីរសៀល ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ កងកម្លាំង​នគរបាល​ ជំនាញ​អន្ដរាគមន៍​បង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកឧដុង្គ​ បានចេញប្រតិ​បត្ដិការ​ជួយអន្ដរាគមន៍​ពន្លត់​អគ្គិភ័យ​ឆេះនៅទីតាំងឡសម្ងួតស្រូវ របស់ក្រុមហ៊ុន ហ្គោឌិនរាយ ស្ថិត​នៅក្នុងភូមិតាឡាក់​ ឃុំក្សេមសាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

​​ក្នុង​ប្រតិបត្តិការ​ខាងលើ​នេះតាមការបញ្ជាក់ឲ្យដឹងពីលោកវរសេនីយ៍ឯក​ ខឹម​ សាម៉ុន​ អធិការ​ស្រុក​ឧដុង្គ​ ថាអាចបណ្ដា​ល​ មកពីខ្ទាតផ្កាភ្លើងផ្សាដែកនៅខាងលើដំបូល​ក្បែរឡតសម្ងួត​ ដោយ​សារទីតាំងនោះមានកន្ទក់​ ទើបធ្វើឲ្យមានការឆាបឆេះ​តែម្ដង។​ ភ្លើងបាន​ឆេះរថយន្ដមួយគ្រឿងដែលចតទុកក្បែរនោះ​ ផ្ទុះ​ បែកផ្កាភ្លើងកាន់តែធំ​ ក្នុង​ហេតុការណ៍​ឆេះទីតាំងឡសម្ងួតស្រូវ​ នេះបង្កឲ្យខូចខាតសម្ភារ:​ រថ​យន្ត​ និងស្លាប់មនុស្ស​​២​នាក់​ របួស​ធ្ងន់​ចំនួន​៤​នាក់​ (យោង​តាម​របាយការណ៍​បឋម​)​ដោយបានការបញ្ជាផ្ទាល់និងចង្អុលការណែនាំពីលោកឧត្ដ​ម​សេនីយ៍ទោ​ សម​ សាមួន​ ស្នងការ​នគរបាល​ខេ​ត្ត​កំពង់​ស្ពឺ​ បានយកចិត្ដទុកដាក់និងបញ្ជាឲ្យជំនា​ញត្រូវតែខិតខំប្រឹងឲ្យអស់លទ្ធភាព ដើម្បី​គ្រប់​​គ្រង​ស្ថានការណ៍​ឲ្យបាន​ ក្នុង​ហេតុការ​ណ៍គ្រោះថ្នាក់​អគ្គីភ័យ​នេះ​ មធ្យោបាយ​ជួយ​សង្គ្រោះ​គឺប្រើប្រាស់រថយន្ដទឹកចំនួន​ ១០​ គ្រឿង​ មកពីបណ្ដាអង្គភាព​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ កំពង់ស្ពឺ​ អធិការ​ស្រុក​ឧដុង្គ​ ស្នងការដ្ឋាន​នគរបា​ល​ខេត្ត​កំពង់​ឆ្នាំង​ ក្រុម​ហ៊ុន​ឯកជន​ និងម្ចាស់ទីតាំ​ងផ្ទាល់ផងដែរ​ រយ:ពេល​ជាង​ ៣ម៉ោងទើបស្ថាន​ការបានថមថយនិងឈានទៅការគ្រប់គ្រងជាបន្ដ​បន្ទាប់​ទៅរកសភាពដើមវិញ៕

មតិយោបល់