ព័ត៌មានជាតិ

ជនសង្ស័យពាក់ព័ន្ធគ្រឿងញៀន ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ច្បារអំពៅ២ ចាប់ខ្លួន

(ភ្នំពេញ): ជនសង្ស័យចំនួន២នាក់ ពាក់ព័ន្ធពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀនកាលពីវេលាម៉ោង១០:៣ នាទីព្រឹក ថ្ងៃទី២៧មីនា ២០១៦ នេះ ត្រូវកម្លាំងសមត្ថកិច្ច ចុះបង្ក្រាបជាក់ស្តែង នៅចំណុចផ្ទះ៧៤ ផ្លូវ៣៦៩ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ 

បើតាមសមត្ថកិច្ច ការឃាត់ជនសង្ស័យ២ នាក់នេះ 1-ឈ្មោះ ជឿង តឹង ហៅតឹង ភេទប្រុស អាយុ២៨ ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ ស្នាក់នៅ ផ្ទះជួល ផ្លូវ៣៦៩ ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ 2-ឈ្មោះផាម មីងសឺន ហៅចាន់ផល្លា ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិវៀតណាម មុខរបរធ្វើនំបុ័ង ស្នាក់នៅផ្ទះ២៤២ ភូមិគោគឃ្លាង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ក្រៅពីនោះ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន: – ក្រាមពណ៌សថ្លាចំនួន១កញ្ចប់ថងតូច ,ម្សៅដំុពណ៍ប្រផេះ2តូច ,កូនថង់ប្លាស្ទិចសម្រាប់ច្រកមួយចំនួន,ឧបករណ៌ប្រើប្រាស់ចំនួន១កំប្លេ ,ដែកកេះចំនួន2,ទឹកថ្នាំសំរាប់ចាក់ចំនួន17ដប, សារ៉ាងសំរាប់ចាក់ចំនួន20, ម៉ូតូចំនួន2 គ្រឿង ។

   

ចំពោះសុំណុំរឿង ជនសង្ស័យ នឺងវត្ថុតាង ត្រូវបញ្ជូនទៅអធិការដ្ឋាន នគរបាលខណ្ឌច្បារអំពៅ ដើម្បីចាត់ការបន្តតាមច្បាប់ ។

   
    
   េ

មតិយោបល់